ភ្នំពេញ៖ តារាសម្តែងស្រី គឹម ហួរ ជាតារាស្រីចំណូលថ្មី ដែលទើបតែប្រឡូកក្នុងសិល្បៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ តែរូបនាង ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង មិនចាញ់ តារារៀមច្បងប៉ុន្មានទេ។

ជាក់ស្តែង កាលពីថ្មីៗនេះ រូបនាង បានថតសម្តែងជាមួយនឹង តារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ ជាមួយនឹង ឈុតឆាកប្លែក ជាងរាល់ដង។ ហើយគ្រាន់តែនាងបានថតជាមួយនឹង តារាប្រុសរូបនោះភ្លែត កេរ្តិ៍ឈ្មោះ កាន់តែល្បីខ្លាំង។

មិនតែប៉ុណ្ណោះ ការងាររបស់នាង ក៏រត់មកនាងឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ មិនថាការថតវីដេអូចម្រៀង ស្ពត និង ថតសម្អាងការជាដើម ដែលសឹងតែ ធ្វើឲ្យនាងរកពេលសម្រាកសឹងមិនបាន៕

ភាពល្បីល្បាញបែបនេះ ក៏មកពី គឹម ហួរ មានសមត្ថភាពខ្ពស់ នៅក្នុងវិស័យសិល្បៈ គួបផ្សំនឹងរូបសម្រស់របស់នាងផងដែរ ដែលមានមុខមាត់ ដ៏គួរឲ្យស្រលាញ់ វ័យក្មេង ថែមទៀតផង ហើយជាពិសេស​ក៏មាន អ្នកគាំទ្រ បានគិតខុសថា នាងជា​តារាកាត់សាសន៍កូរ៉េទៀតផង ទាំងដែលការពិត នាងជាជនជាតិខ្មែរ សុទ្ធសាធ៕

តោះមើលសម្រស់នាងទាំងអស់គ្នា៖ 

គឹម ហួរ
គឹម ហួរ
គឹម ហួរ
គឹម ហួរ
គឹម ហួរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម ហួរ