ភ្នំពេញ៖ ករណីកីឡាករ​បាល់ទាត់​វ័យក្មេង​មួយក្រុម​មាន​គ្នា ១៣ នាក់ រួមទាំង​គ្រូបង្វឹក​ម្នាក់ ដែល​បាន​បាត់​ខ្លួន​ក្នុង​រូងភ្នំ​ថាំ​ហ្លួង នៅ​ខេត្ដ​ឈៀង​រ៉ៃ ប្រទេស​ថៃ នៅតែជាប្រធានបទដ៏ក្ដៅកកុក សម្រាប់អ្នកលេងបណ្ដាញសង្គម បើទោះជាបច្ចុប្បន្ន ត្រូវបាន​គេ​រកឃើញ​ ថាពួកគេ​នៅមាន​សិវត្ថិភាពក៏ដោយ ។​

តួយ៉ាង កាលពីថ្មីៗនេះក៏មានការបែកចាយរូបភាព នារីរូបស្រស់ដែលបានស្ម័គ្រចិត្ត មកជួយសង្គ្រោះក្មេងទាំង១៣នាក់ ថានាងក្រៅពីមានចិត្តធម៌ សូម្បីតែរូបសម្រស់ ក៏ស្រស់ស្អាតមិនធម្មតា ជាហេតុធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ពីរឿងនេះខ្លាំងឡើយ។

ប៉ុន្តែប្រិយមិត្ត មួយចំនួនប្រហែលជាមិននឹកស្មានទេថា តាមពិតនារីនោះ គឺជាអតីត​បេក្ខភាព​ប្រលងវគ្គ​ផ្ដាច់ព្រ័ត្រ​របស់​កម្មវិធី បវរកញ្ញា​ចក្រវាល​ថៃ កាលពីឆ្នាំ២០១២ ដែលមានឈ្មោះថា Nest Thanyalak Nat Ngeun ។ 

គួរបញ្ជាក់ថាដែរ បច្ចុប្បន្ន ក្រុមសង្គ្រោះរួមទាំង អតីតបវរកញ្ញា Nest Thanyalak Nat Ngeun កំពុងដុតដៃដុតជើងគ្នាយ៉ាងសកម្ម ដើម្បីរកវិធានការនាំក្រុមកីឡាករវ័យក្មេងទាំង១៣នាក់នោះ ចេញយកមកខាងក្រៅ ខណៈទឹកក្នុងរូងភ្នំ នៅតែមិនទាន់ស្រកបានច្រើននៅឡើយ៕

ក្មេងទាំង១៣នាក់
Nest Thanyalak Nat Ngeun
Nest Thanyalak Nat Ngeun
Nest Thanyalak Nat Ngeun
Nest Thanyalak Nat Ngeun
Nest Thanyalak Nat Ngeun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]