ភ្នំពេញ៖ តារាចម្រៀងសម្លេងស្រទន់ ប្រចាំផលិតកម្មថោន លោក គូម៉ា កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសគឺមិត្តៗយុវវ័យ ស្របពេលបទថ្មីៗរបស់លោក កំពុងត្រៀមចេញជាបន្តបន្ទាប់។

ដោយឡែក ចំពោះជីិវិតឯកជនតារាចម្រៀងរូបនេះ កំពុងត្រូវគេសង្ស័យថាលោក កំពុងលួចមានទំនាក់ទំនងស្នេហាជាមួយនឹង នារីរូបស្រស់ម្នាក់ ព្រោះតែឃើញអ្នកទាំង២ បានដឹកដៃគ្នាដើរលេងលើឆ្នេរសមុទ្រ យ៉ាងផ្អែមល្ហែម ទៀតផង។ នេះបើតាមរូបភាពដែល លោកបានបង្ហោះរូបភាពលើបណ្ដាញសង្គម។

អ្វីដែលកាន់តែចាប់អារម្មណ៍ ចំពោះរូបរាងនារីនោះ ត្រូវគេស្គាល់យ៉ាងច្បាស់ថាជាតារាសម្ដែងស្រី កញ្ញា ម៉ៅ គីមធីតា ដែលកន្លងមក តារាស្រីប្រុសមួយគូនេះ ធ្លាប់បានលេចឮដំណឹងមានទំនាក់ទំនងពិសេស លើសពីមិត្តរួមអាជីព ម្ដងមកហើយ។

យ៉ាងណាមិញ នេះគ្រាន់តែជាការគិតរបស់ទស្សនិកជន អ្នកគាំទ្រមួយចំនួនតែប៉ុណ្ណោះ ព្រោះលោក គូម៉ា និងកញ្ញា ម៉ៅ គីមធីតា ហាក់ដូចជាមិនទាន់បង្ហាញពីអ្វីឲ្យស់៉ីជម្រៅលើពីនេះនោះទេ៕

ខាងក្រោមនេះ ជារូបភាព ដែលលោក គូម៉ា សំងំដឹកដៃគីមធីតា ដើរលេងសមុទ្រ៖

គូម៉ា សំងំដឹកដៃនារីរូបស្រស់ ដើរលេងសមុទ្រ
គូម៉ា សំងំដឹកដៃនារីរូបស្រស់ ដើរលេងសមុទ្រ
គូម៉ា សំងំដឹកដៃនារីរូបស្រស់ ដើរលេងសមុទ្រ
គូម៉ា សំងំដឹកដៃនារីរូបស្រស់ ដើរលេងសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គូម៉ា