(បារាំង)៖ បើនិយាយពីអ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ នេះវិញមានប្រជាប្រិយខ្លាំងមែនទែន មិនថា បកស្រាយចម្រៀង ឬ ការសម្ដែងនោះទេសុទ្ធតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុក ម៉ែ បង ទាំងក្នុង និងក្រៅប្រទេស ។

យ៉ាងណាមិញ ដោយទីផ្សារសិល្បៈមានសន្ទុះខ្លាំងផងនោះ ធ្វើឲ្យតារារូបនេះមាន ឈ្មោះបោះសម្លេង ព្រមទាំងទទួលបានឱកាសចេញទៅសម្ដែងនៅឯក្រៅប្រទេស ជាញឹកញាប់ខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

ជាក់សម្ដែង កាលពីថ្មីៗនេះអ្នកនាង ក៏បានទទួលភាពជោគជ័យខ្លាំងដែលចេញទៅសម្ដែងនៅប្រទេសបារាំង ជាថ្មីម្ដងទៀត។ ក្នុងការចេញសម្ដែងលើកនេះមាន គេសង្កេតឃើញថា មានតារាចម្រៀង និងសម្ដែង រ៉ូលីន ក៏បានទៅជាមួយគ្នាដែរ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលដល់បណ្ដាហ្វេន របស់នាងនោះ គឺថាអ្នកនាង កាតុ បាន បង្ហោះរូបភាពនៅក្នុងគណនីផ្លូវការរបស់ខ្លួន ជាមួយនឹងរូបភាពយ៉ាងស្រស់ស្អាតនៅលើទឹកដីក្នុងប្រទេស បារាំង ។

គួរបញ្ជាក់ផងដែរ ថានេះមិនមែនជាលើកទីមួយនោះទេ ដែលអ្នកទាំងពីរនេះបាន ចេញទៅសម្ដែងខាងក្រៅប្រទេស ៕

តោះទៅមើលរូបទាំងអស់គ្នា៖

អ្នកនាង សុខ ច័ន្ទធីតា ហៅ កា តុ
អ្នកនាង សុខ ច័ន្ទធីតា ហៅ កា តុ
អ្នកនាង សុខ ច័ន្ទធីតា ហៅ កា តុ
អ្នកនាង សុខ ច័ន្ទធីតា ហៅ កា តុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ