បរទេស៖ ខែ្សបម្រើរបស់ក្រុមជម្រើសជាតិបារាំង កីឡាករ Matuidi បាននិយាយថា ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ នឹងមិនមែនជាក្រុមខ្លាំងឡើយប្រសិនបើតារាឆ្នើម Edinson Cavani មិនអាចចូលលេង។ 

Edinson Cavani

អ៊ុយរ៉ាហ្គាយ នឹងត្រូវប៉ះក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ពិភពលោក ខណៈខែ្សបម្រើរបស់ក្រុម PSG បាននិយាយមុនការប្រកួតរបស់ពួកគេដោយបានបញ្ជាក់ថា បើមិត្ដរួមក្រុម PSG មិនបានលេងនោះទេ នោះអ៊ុយរ៉ាហ្គាយ នឹងជួបបញ្ហាធំហើយ។

Matuidi និយាយថា៖ «ខ្ញុំធ្លាប់លេងជាមួយ Cavani នៅ PSG ។ ខ្ញុំដឹងពីគាត់ច្បាស់ ថាគាត់ជាកីឡាករល្អម្នាក់ ប្រសិនបើអ៊ុយរុយហ្គាយ លេងដោយមិនមានគាត់មែន នោះពួកគេនឹងជួបផលវិបាកក្នុងការរកគ្រាប់បាល់» ៕  

Matuidi
Edinson Cavani
Edinson Cavani

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]