ភ្នំពេញ ៖ តារាចម្រៀងសម្លេងស្អក ប្រចាំផលិតកម្មថោន លោក ខេម ទំរាំតែទទួលបានជោគជ័យដូចសព្វថ្ងៃនេះ តារាប្រុសរូបនេះ បានខិតខំតស៊ូខ្លាំងណាស់ នៅក្នុងវិស័យសិល្បៈចម្រៀងមួយនេះ។

ជាក់ស្ដែង ខណៈពេលសន្ទុះនៃ ការគាំទ្រកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រុស ដែលត្រូវប៉ាន់ខាងបទបែបមនោសញ្ចេតនា លោក ខេម បានបង្ហោះសារដ៏ក្ដុកក្ដួលមួយ ដោយបានបង្ហាញពីការនឹករលឹកដល់ឱពុកខ្លួន ដែលបានចាកឆ្ងាយរូបលោកគ្មានថ្ងៃត្រលប់។

ដោយក្នុងនោះដែរ លោកក៏បានរៀបរាប់ថា «បើពុកឃើញកូនពេលនេះ រឺក៏ពុករស់ដល់សព្វថ្ងៃកូនជឿថាពុកពិតជាសប្បាយចិត្តមិនខានទេ ខ្ញុំមិនដែលឃើញពុកខ្ញុំពេលគាត់នៅមានជីវិតគាត់រស់ក្នុងភាពសុខស្រួលមួយដងណាទេ ជីវិតពុកខ្ញុំគាត់លំបាកណាស់ តែពុកពិតជាអស្ចារ្យណាស់សំរាប់ខ្ញុំ នឹកពុកណាស់»។

ជាមួយគ្នានោះដែរ ក៏មានមហាជន និងបណ្ដាអ្នកគាំទ្រ នៅលើបណ្ដាញសង្គមរបស់លោកជាច្រើន បានសរសេរសារជួយលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់រូបលោក ផងដែរ៕ 

ខេម
ខេម
ឱពុក ខេម
សារ ខេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម