ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាពកញ្ញា ចំរើន សុភ័ក្រ កាន់តែមានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈចម្រៀងកាន់តែខ្លាំងឡើង ក្រោយពីប្រលងចម្រៀងនៅក្នុងកម្មវិធីលំដាប់អន្តរជាតិ The Voice Cambodia រួចមក ព្រោះសមត្ថភាព និងទេពកោសល្យដ៏ល្អរបស់នាង។

យ៉ាងណាមិញ ចំណែកឯរឿងស្នេហាវិញឃើញថាតារារូបនេះមិនធ្លាប់បើកបង្ហាញបណ្តើរជាសាធារណៈដូចតារាដទៃនោះទេ តែ ឃើញថានៅក្នុងបណ្តាញសង្គមរបស់បុរសម្នាក់តែងបញ្ចេញភាពស្និទ្ធស្នាលនឹងតារារូបនេះជានិច្ច ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះវិញ តារារូបនេះកាន់តែបង្ហាញទំនាក់ទំនងរវាងបុរសនោះ ដោយនាងមានដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារតែម្តង នៅលើទឹកដីខេត្តសៀមរាប មើលទៅពិតជាមានភាពផ្អែមល្អែម និងមានសុភមង្គលខ្លាំងមែនទែន។

ទន្ទឹមនឹងនេះផងដែរ ក៏នៅតែមានអ្នកគាំទ្រមួយចំនួន ចង់ដឹងថានេះជាគូស្នេហ៍របស់នាងពិតឬក៏យ៉ាងណា ដូច្នោះមានតែរង់ចាំចម្លើយពីមាត់នាង ដើម្បីឲ្យកាន់តែច្បាស់៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ និងគូស្នេហ៍
ចំរើន សុភ័ក្រ និងគូស្នេហ៍
ចំរើន សុភ័ក្រ និងគូស្នេហ៍
ចំរើន សុភ័ក្រ និងគូស្នេហ៍
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ
ចំរើន សុភ័ក្រ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចំរើន សុភ័ក្រ