រុស្ស៊ី៖ ថ្មីៗនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថា តារាឆ្នើម Cristiano Ronaldo អាចនឹងចាកចេញពីក្រុមអធិរាជស Real Madrid ទៅចូលរួមជាមួយក្រុមសេះបង្គង់ Juventus ខណៈដែលប្រិយមិត្ដនៅអ៊ីតាលី កំពុងទន្ទឹងរង់ចាំដំណឹងល្អនេះយ៉ាងខ្លាំង។ 

Cristiano Ronaldo

បើយើងត្រលប់ទៅរកការប្រកួតដែល Real យកឈ្នះ Juventus ៣-០ ក្នុងពានរង្វាន់ Champions League កាលពីខែមេសាវិញ គឺពេលដែលរូបគេស៊ុតបញ្ចូលទីបកចេកយ៉ាងស្អាត ធើ្វឲ្យទស្សនជនទូទាំងកីឡដ្ឋាន Turin ឈរទះដៃអបអរដល់រូបគេ ហើយពេលចប់ការប្រកួត រូបគេក៏បាននិយាយជាមួយនឹងពាក្យដែលគួរឲ្យគោរពទៅដល់អ្នកគាំទ្រ Juventus ដែរ។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និយាយកាលពេលនោះថា៖ «សម្រាប់មនុស្សដែលទះដៃឲ្យខ្ញុំពេញមួយកីឡដ្ឋានដូចនៅ Juventus គឺជាសកម្មភាពដ៏កម្រមួយសម្រាប់ខ្ញុំ។ ខ្ញុំចូលចិត្ដ Juventus តាំងពីខ្ញុំនៅក្មេងមកម្ល៉េះ»៕  

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]