ភ្នំពេញ៖ ជាការពិតណាស់ បន្ទាប់ពីលេចឭដំណឹងលោក ប៉ែន ចំរ៉ុង មានស្នេហាថ្មីរួចមក មានទស្សនិកជនជាច្រើន ពិតជាចង់ដឹងណាស់ថា ចុះអតីតភរិយាលោក អ្នកនាង ភិន សុដាលីស វិញអាចនឹងប្រតិកម្មដែរឬយ៉ាងណា។
តួយ៉ាង ចំពោះតារាសម្ដែងសាច់សខ្ចីរូបនេះ ហាក់ដូចជាមិនខ្វាយខ្វល់ អ្វីដែលទាក់ទងនឹងរឿងនេះឡើយ។ ផ្ទុយទៅវិញ ទោះបីជាមិនទាន់មានស្នេហ៍ថ្មីដូចអតីតស្វាមី ក៏អ្នកនាង នៅតែពេញចិត្តជាមួយជីវិតដ៏ហាយសូរបស់ខ្លួនដែរ។
ជាក់ស្ដែង ក្រៅពីបំពេញការងារសិល្បៈ និងគ្រប់គ្រងមុខជំនួញផ្ទាល់ខ្លួន អ្នកម៉ាក់សម័យថ្មីរូបនេះ តែងតែងយកពេលវេលា មកមើលថែកូនស្រីដ៏គួរឲ្យស្រលាញ់ ថែមទាំងឆ្លៀតពេលខ្លះ ធ្វើដំណើរកម្សាន្ត ក្រៅប្រទេសជាញឹកញាប់ផងដែរ។
អ្វីដែលពិសេស អ្នកនាងមិនភ្លេចបង្ហោះរូបភាពស្អាតៗ ដែលពោរពេញដោយស្នាមញញឹម និងក្ដីសុខ ចែកជូនទស្សនិកជន បានទស្សនាទៀតផង៕
ខាងក្រោមនេះជាសកម្មភាពថ្មីៗរបស់ ភិន សុដាលីស ដែលទើបតែបង្ហោះលើបណ្ដាញសង្គម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]