រុស្ស៊ី៖ កីឡាករ Vincent Kompany ជឿជាក់ថាជម្រើសជាតិប៊ែលហ្ស៊ិកនៅតែមានសង្ឃឹមច្រើនទោះបីជាប្រេស៊ីលមានប្រៀបជាងក៏ដោយ។

ខ្សែកាពារក្រុម Manchester City រូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមប្រេស៊ីលមានកីឡាករល្អៗជាច្រើន ហើយសុទ្ធសឹងតែមានសមត្ថភាពមិនគួរឲ្យជឿ ជាពិសេសគឺខ្សែប្រយុទ្ធ និងខ្សែការពារ ហើយពួកគេបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យ ចាប់តាំងពីប្រកួតដំបូងក្នុងវគ្គចែកពូលមក។ 

ក្រុមជម្រើសជាតិប្រេស៊ីល

យ៉ាងណាមិញ កីឡាករវ័យ៣២ឆ្នាំរូបនេះបាននិយាយថា ក្រុមប្រេស៊ីលមិនគួរមាក់ងាយប៊ែលហ្ស៊ិកនោះទេ ទោះបីជាពួកគេមិនសូវមានសមត្ថភាពអស្ចារ្យដូចខ្លួនក៏ដោយ ពីព្រោះនេះជាបាល់ទាត់ ហើយរឿងអីក៏អាចកើតឡើងបានដែរ។

បន្ថែមពីលើនេះ Kompany បានជម្រុញឲ្យមិត្តរួមជម្រើសជាតិខិតខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីបង្ហាញពិភពលោកថា ប៊ែលហ្ស៊ិកមិនមែនជាក្រុមដែលមានតែឈ្មោះល្បី ប៉ុន្តែមិនអាចឈ្នះការប្រកួតបានទេ។ 

កីឡាករ Kompany និងមិត្តរួមក្រុម

គួរឲ្យដឹងថា ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនឹងត្រូវប៉ះជាមួយក្រុមប្រេស៊ីលក្នុងវគ្គ៨ក្រុមចុងក្រោយ នៅយប់ថ្ងៃទី៦ វេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី៧ខែកក្កដា៕

ក្រុមជម្រើសជាតិប៊ែលហ្ស៊ិក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]