រុស្សុី៖ សហ័ពន្ធបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA បានបំពាក់បច្ចេកវិទ្យាថ្មីមួយទៀតដែលមានឈ្មោះថា Electronic Performance & Tracking Systems (EPTS) អាច​បង្ហាញ​ចេញ​នូវ​ទិន្នន័យ​របស់​កីឡាករ​នៅលើ​ទីលាន​ប្រកួតបាន។

Electronic Performance & Tracking Systems (EPTS)

សម្រាប់ World Cup ឆ្នាំ ២០១៨ នេះបាន​ប្រមូល​ផ្តុំ ​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើបៗ ​ជា​ច្រើនដើម្បី​ជួយ​ជំរុញ ​ឲ្យ​ការ​ប្រកួត​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ និងមាន​ភាព​យុត្ដិធម៌បំផុត។

នេះជា​លើក​ទី​មួយហើយដែលសហព័ន្ធ FIFA បាន​ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​ថ្មីមួយ ដែលអាចប្រមូល​នូវទិន្នន័យ​ឆ្លង​កាត់​គ្នា​រវាង​ជំនួយ​ការ​គ្រូ​បង្វឹក​ និង​អ្នក​វិភាគ​ទិន្នន័យ។

ឧបករណ៍ Tablet ​ដែល​អ្នក​រមែង​ឃើញ​ ជំនួយការ​គ្រូ​បង្វឹក​កាន់​ជាប់​នឹង​ដៃ​ ក្នុង​ការ​ប្រកួតមាន​បំពាក់​នូវ​បច្ចេកវិទ្យា Electronic Performance & Tracking Systems (EPTS) អាច​បង្ហាញ​ចេញ​នូវ​ទិន្នន័យ​របស់​កីឡាករ​លើ​ទីលាន​ប្រកួត ពោល​ដូច​ជា​ចម្ងាយ​នៃ​ការ​រត់​ ឬ​ ល្បឿន​ជា​ដើម។

Electronic Performance & Tracking Systems (EPTS)

ចំពោះដំណើរការ​វិញ ដំណាក់កាល​ដំបូង​នេះ គឺគ្រាន់តែ​ដំណើរការ​​នៅ​ក្នុង​កុំព្យូទ័រ របស់​អ្នក​វិភាគ​ទិន្នន័យតែប៉ុណ្ណោះ ដោយឆ្លងកាត់តាមប្រព័ន្ធកាមេរ៉ា Optical Tracking ចាប់សកម្មភាពនៅលើទីលាន មុន​នឹងធ្វើ​ការ​បញ្ជូន​បន្ត​ទៅ​ ឲ្យ​ជំនួយ​ការ​គ្រូ​បង្វឹក​ ដែល​អង្គុយ​នៅទីតាំងកៅអី​បម្រុង​ នឹង​ដំណាក់កាល​ចុង​ក្រោយ ​ប្រើ​សម្រាប់​បង្ហាញ​ទិន្នន័យ​ពី​ការ​ប្រកួតទាំងមូល៕

ប្រព័ន្ធកាមេរ៉ា Optical Tracking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]