ភ្នំពេញ ៖ ប្រជាពលរដ្ឋ នៅក្នុងទឹកដីខណ្ឌ ទួលគោក បានប្រតិកម្ម យ៉ាងខ្លាំង ចំពោះ ប្រតិបត្ដិការរបស់អាជ្ញាធរ ខណ្ឌទួល គោក ក្នុងការចុះប្រមូល ស្ដ្រីរកស៊ីផ្លូវភេទ ប៉ុន្ដែបែរ ជាប៉ះចំស្ដ្រីស្អាតស្អំទៅវិញ ។

យោងតាមប្រជា ពលរដ្ឋមួយរូប សុំមិន បញ្ចេញឈ្មោះបានឱ្យដឹងថា កាលពីយប់ថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១២ អាជ្ញាធរនិង កម្លាំង សមត្ថកិច្ចចម្រុះរបស់ខណ្ឌទួលគោក ដឹក នាំដោយអភិបាលរងខណ្ឌ សាំង សុភវិចត្ដ្រ បានចុះប្រតិបត្ដិការ ដើរប្រមូល ស្ដ្រីរកស៊ីផ្លូវ ភេទចំនួន៣-៤គោលដៅ ដើម្បីរក្សាសណ្ដាប់ ធ្នាប់ និងកុំឱ្យមានភាពអនាធិបតេយ្យ ប៉ុន្ដែ ពេលចុះប្រមូលនោះ អាជ្ញាធរនិងសមត្ថកិច្ច បានប្រមូលចំស្ដ្រីជាប្រជាពលរដ្ឋស្អាតស្អំ ទើបបណ្ដាឱ្យមានប្រតិកម្មយ៉ាងដូច្នេះ ។

លោកសាំង សុភវិចិត្រ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា ប្រតិបត្ដិការ ខាងលើនេះ ធ្វើឡើងក្នុងគោលបំណងរក្សា សណ្ដាប់ធ្នាប់ និងដើម្បីិកុំឱ្យមានភាពអនា ធិបតេយ្យ ស្របពេលដែលរាជធានីភ្នំពេញ និងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ាន នាដើមខែមេសា ឆ្នាំ២០១២ខាងមុខនេះ ។

លោកសាំង សុភវិចិត្រ បានឱ្យដឹងថា ក្រោយប្រតិបត្ដិការកម្លាំងអាជ្ញាធរនិងសមត្ថ កិច្ច បានឃាត់ខ្លួនស្ដ្រីរកស៊ីផ្លូវភេទ ចំនួន៨ នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ចដើម្បីធ្វើការ អប់រំ ។

មជ្ឈដ្ឋានមួយចំនួនបានរិះគន់ថា ការ ប្រមូលស្ដ្រីរកស៊ីផ្លូវភេទ នៅក្នុងទឹកដីរាជធានី ភ្នំពេញ តែងតែធ្វើឡើងមិនចេះចប់ មិនចេះហើយ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចតាម ខណ្ឌនីមួយៗ ប៉ុន្ដែប្រមូលមិនចេះអស់សោះ ពោល ពេលបញ្ជូនទៅ មន្ទីរសង្គមកិច្ចមិនទាន់ បានប៉ុន្មានផង ក៏ឃើញមុខត្រឡប់មករក ស៊ីដដែល។

ជាក់ស្ដែងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូន ពេញ តែងតែចុះប្រមូលស្ដ្រីរកស៊ីផ្លូវភេទ នៅរមណីយដ្ឋានវត្ដភ្នំ ប៉ុន្ដែពេលបញ្ជូន ទៅមន្ទីរ សង្គមកិច្ច ស្រាប់តែក្នុងរយៈពេលខ្លីក្រោយ មក ក៏ឃើញ ស្ដ្រីទាំងនេះមករកស៊ីបម្រើផ្លូវ ភេទ នៅកន្លែងដដែល។ 
មជ្ឈដ្ឋានខាងលើ សូមអំពាវនាវដល់ អាជ្ញាធររាជធានីភ្នំពេញ គួរមានវិធានការ និងត្រួតពិនិត្យពីបញ្ហានេះ ផង បើមិនដូច្នេះ ទេ អ្នកប្រមូលចេះតែដើរប្រមូល រីឯអ្នក លែង ចេះតែលែងទៅ ដូច្នេះវាគ្មានប្រសិទ្ធ ភាពនោះឡើយ ៕

ដោយ ៖ ទេព មនោ 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]