ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងឡុង លីគ័ង្គ កំពុងតែទទួលបានការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស ទោះបីជារូបប្អូនមានវ័យក្មេង និងទើបតែឈានជើងចូលសិល្បៈក្តី។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានដឹងហើយថា អតីតបេក្ខជននៅក្នុងការប្រលងចម្រៀងវ័យក្មេងលំដាប់ថ្នាក់អន្តរជាតិ The Voice Kids រដូវកាលដំបូងរូបនេះ មានសម្លេងពិរោះ អាចស្រែកបានយ៉ាងឡូយ មិនចាញ់តារារៀមច្បងប៉ុន្មាននោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះបានបកស្រាយនូវបទចម្រៀងមួយបទរបស់តារាចម្រៀងខេមរៈ សិរីមន្ត ដោយលើកយកបទថ្មីរបស់លោក«ខ្ញុំលែងត្រូវការស្នេហា» មកស្រែកច្រៀងខ្លាំងៗនៅលើឆាក ដែលមានមនុស្សជាច្រើនបានចូលរួមទស្សនា។

ស្របពេលជាមួយគ្នានេះ មានទស្សនិកជនជាច្រើនបានសរសើរប្អូន នៅក្មេងមែនពិតតែសម្លេងស្រែកច្រៀងបានខ្ពស់ មានសមត្ថភាពល្អ៕

កុំឲ្យខាតពេលយូរសូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ឡុង លីគ័ង្គ
ឡុង លីគ័ង្គ
ឡុង លីគ័ង្គ និងសិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡុង លីគ័ង្គ