រុស្ស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត បានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ World Cup ដោយពួកគេនឹងត្រូវប្រឈមមុខនឹងក្រុមជម្រើសជាតិអង់គ្លេស នៅយប់ថៃ្ងសៅរ៍នេះ។ 

មុនឡើងមកកាន់វគ្គនេះ ស៊ុយអែតបានបំបាក់ស្វីស ១-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ជាពិសេសទៅទៀតនោះ គឺពួកគេគឺជាក្រុមតែមួយគត់ដែលអាចលេងដល់វគ្គ ១/៤ នេះ ក្នុងនាមជាក្រុម លេង play-off ដែលពេលនោះ គឺពួកគេយកឈ្នះអ៊ីតាលី។ 

ក្រុមជម្រើសជាតិស៊ុយអែត

ក្នុងបទសម្ភាសមួយជាមួយខែ្សបម្រើស៊ុយអែត Viktor Claesson អ្នកសារព័ត៌មានបានសួរទៅកាន់រូបគេថា តើក្រុមរបស់គេមានភាពប្រសើរជាងមុន ឫយ៉ាងណាពេលដែលគ្មាន Zlatan Ibrahimoivc។

រូបគេក៏បានឆ្លើយថា៖ «វាជារឿងយូរដែរហើយ ដែលគេ (Zlatan) បានចូលនិវន្ដ៍ ដូចនេះពួកយើងមិនសូវជាយកចិត្ដទុកដាក់ប៉ុន្មានទេ។ ខ្ញុំមិនដែលលេងជាមួយជម្រើសជាតិ នៅពេលដែលគេលេងនោះទេ។ រូបគេអាចនិយាយអ្វីក៏បាន ប៉ុន្ដែខ្ញុំជឿថា រូបគេនឹងរីករាយនាពេលនេះជាមួយពួកយើង»។  

ក្រុមជម្រើសជាតិស៊ុយអែត

សូមបញ្ជាក់ថា ក្នុងអំឡុង១៥ឆ្នាំ ពេលដែល Zlatan Ibrahimovic នៅលេងជាមួយស៊ុយអែត រូបគេមិនដែលបានជួយក្រុមឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ពិភពលោកទេ ដោយ២ដង គឺស៊ុយអែត មិនបានជាប់ក្នុងវគ្គ ៣២ក្រុមចុងក្រោយទៀតផង៕ 

Zlatan Ibrahimovic
ក្រុមជម្រើសជាតិស៊ុយអែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]