បារាំង៖ ខណៈក្រុមជម្រើសជាតិបារាំង នឹងត្រូវប្រឈមមុខជាមួយ ក្រុមអ៊ុយរ៉ាហ្គាយក្នុងវគ្គ ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ FIFA World Cup ២០១៨ នៅថ្ងៃស្អែកនេះខ្សែប្រយុទ្ធ Antoine Griezmann បានអះអាងថាគេមានទំនាក់ទំនងពិសេសមួយ ជាមួយប្រទេសក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ។

Antoine Griezmann

ខ្សែប្រយុទ្ធរបស់ក្លិប Atlético Madrid រូបនេះបាននិយាយថា គេពិតជាមានទំនាក់ទំនងជាមួយ ក្រុមអ៊ុយរ៉ាហ្គាយពិតប្រាកដមែន គឺចាប់តាំងពីពេលដែលគេនៅប្រកបអាជីពជាមួយក្លិប Real Sociedad មកម្ល៉េះ។

អតីតខ្សែប្រយុទ្ធក្លិប Real Sociedad រូបនេះបានបញ្ជាក់ថា៖ «អ៊ុយរ៉ាហ្គាយជាប្រទេសទី ២ របស់ខ្ញុំ។ ពួកគេជាជាតិមួយ និងជាប្រជាជនដែលខ្ញុំស្រលាញ់ ហើយខ្ញុំមានមិត្តភក្តិជាច្រើននៅទីនោះ។ វាជាការប្រកួតដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ជាពិសេសគឺអារម្មណ៍មួយដែរខ្ញុំមានចំពោះពួកគេ»។

Antoine Griezmann

សូមរម្លឹកថា ខ្សែប្រយុទ្ធក្លិប Atlético Madrid រូបនេះ បាននៅរួមរស់់ជាមួយក្រុម Real Sociedad ចាប់តាំងពីឆ្នាំ ២០០៥ រហូតមកទល់នឹងឆ្នាំ ២០១៤ មុនពេលគេផ្លាស់មកក្លិប Atletico Madrid ដែលពេលនោះមានលោក Martin Lasarte ជាអ្នកជួយទំនុកបម្រុងយ៉ាងសំខាន់សម្រាប់ Greizmann។

ចំណែកការផ្ទេររបស់ Griezmann ទៅលេងនៅ Atletico ក៏ដោយសារតែបានការណែនាំពីខ្សែការពារ Diego Godin ផងដែរ ហើយក្រោយមកប្រធានក្រុមរូបនោះ បានក្លាយជាឪពុកធម៌របស់កូនស្រីរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងផងដែរ៕

Antoine Griezmann និង Diego Godin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]