ភ្នំពេញ៖ អាជីពជាតារាសិល្បៈ ក្រៅពីមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង ពួកគេក៏ចាំបាច់ត្រូវមានសម្រស់ស្រស់ស្អាត ដើម្បីបង្កើនភាពទាក់ទាញ នឹងងាយទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។

តួយ៉ាង ចំពោះរូបសម្រស់ របស់តារាស្រីប៉ុន្មានដួងនេះវិញ ត្រូវបានអ្នកគាំទ្រ លាន់មាត់សរសើរមិនឈប់ ពីទម្រង់មុខរបស់ពួកគេ ដែលមើលទៅស្អាតខ្លាំង មិនចាញ់តារាបរទេសល្បីៗ​ ទាំងដែលតារាទាំងនោះ គ្មានឈាមជ័រ ជាកូនកាត់បរទេសសោះ។

ក្នុងនោះគេតែងចាប់អារម្មណ៍ លើតារាសម្ដែងស្រីកញ្ញា  ម៉ាក សែនសូនីតា ដែលមានមុខស្រដៀងតារាចម្រៀងអន្តរជាតិ Selenna ហើយចំពោះតារាចំណូលថ្មី រ៉េត ស៊ូហ្សាណា ក៏មានហ្វេនជាច្រើន គិតថាស្ទីលច្រៀងនាង ពិតជាពីរោះមិនខុសបរទេស ថែមទាំង មានសម្រស់ស្អាតទៀតផង។ 

រីឯអ្នកនាង  នី មុល្លីកា ពិតជាមានមុខមាត់ស្អាតខ្លាំង ព្រោះមិនថាភ្នែកឬច្រមុះ គឺបានគ្រប់សព្វ ធ្វើឲ្យអ្នកទស្សនាគយគន់ មិនចេះជិនណាយ ។ ដោយឡែក ស្រីនិច វិញ នៅពេលទៅកម្សាន្តអង្គរវត្ត មានអ្នកទេសចរណ៍មួយចំនួន យល់ច្រឡំថាជាសាសន៍គេ ព្រោះតែនាងមានកម្ពស់ខ្ពស់ អមនឹងស្នាមញញឹមស្រស់នេះហើយ ។ មិនខុសគ្នាដែរ បេប៊ី ត្រូវបានប្រិយមិត្តមួយចំនួន ចាប់អារម្មណ៍ខ្លាំងចំពោះរូបរាងដ៏ស៊ិចស៊ី  ជាមួយក្បាច់រាំប្លែក ហាក់ដូចមិនខុសពីតារាក្រៅប្រទេសប៉ុន្មានឡើយ៕

ចុះប្រិយមិត្តដទៃទៀត យល់យ៉ាងណាដែរ?

តោះបើចង់ជ្រាបកាន់តែច្បាស់ ទស្សនារូបភាពខាងក្រោម៖

នី មុល្លីកា
រ៉េត ស៊ូហ្សាណា
តូតា
ស្រីនិច
បេប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង