ព្រះវិហារ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងសម្លេងធ្ងន់លោក មាស សាលី ហាក់មានភាពស្ងប់ស្ងាត់ខ្លាំង ក្នុងការងារសិល្បៈ ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់តារារូបនេះវិញ នៅតែទទួលការគាំទ្រដដែល ពីសំណាក់មហាជនទូទាំងប្រទេស។

ជាក់ស្តែង ស្របពេលដែលតារារូបនេះមិនសូវមានវត្តមានក្នុងការងារសិល្បៈ អ្នកគាំទ្របែរជាសង្កេតឃើញថា លោកបានប្រើជីវិតបែបសាមញ្ញា ហាក់លែងខ្វាយខ្វល់ពីការងារសិល្បៈ តែមកដើរលេងកម្សាន្តទៅកាន់តំបន់ភ្នំ ថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមទៅវិញ។

ក្នុងនោះដែរ សម្រាប់វីដេអូដំណើរកម្សាន្តរបស់លោក មាស សាលី ទៅកាន់តំបន់ភ្នំនៅខេត្តព្រះវិហារនេះផងដែរ ពិតជាធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រ ជក់ចិត្តជាមួយទេសភាពក្នុងវីដេអូនោះខ្លាំងមែនទែន។ ហើយមិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីមើលវីដេអូនោះហើយ អ្នកគាំទ្រជាច្រើន ពិតជាអន្ទះសារចង់ទៅលេង នៅកន្លែងកម្សាន្តបែបធម្មជាតិមួយនេះ ដូចជារូបលោកដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

មាស សាលី
មាស សាលី
មាស សាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សាលី