រុស្ស៊ី៖ ការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup បានឈានចូលដល់វគ្គ៨ក្រុមចុងក្រោយហើយ ខណៈក្រុមខ្លាំងៗមួយចំនួនកំពុងតែត្រៀមខ្លួនប្រកួត ដើម្បីធើ្វយ់ាងណាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដ៏ធំមួយនេះ។

ជ័យជម្នះរបស់ស៊ុយអែត លើស្វីស និងអង់គ្លេស យកឈ្នះកូឡុំប៊ី នៅវគ្គកាត់សេចក្ដីប៉េណាល់ទីកាលពីថៃ្ងមុន មានន័យថាពួកគេនឹងត្រូវប៉ះគ្នានៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ។ បើយើងគិតជារួមវិញ ក្រុមដែលបានឈានជើងចូលវគ្គនេះដូចជា៖ អ៊ុយរុយហ្គាយ, ប្រេស៊ីល, រុស្ស៊ី, ស៊ុយអែត, បារាំង, បែលហ្សិក, ក្រូអាត និងអង់គ្លេស ដែលមានន័យថា ក្រុមមកពីតំបន់អាមេរិកខាងត្បូងសល់២ក្រុម និងមកពីតំបន់អឺរ៉ុបមាន៦ក្រុម។

យោងតាមក្រុមដែលជាក់ស្ដែងយើងអាចដឹងបានថា ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ គឺ១០០% ដឹងតែមានក្រុមដែលមកពីទ្វីបអឺរ៉ុបយ៉ាងហោចណាស់ក៏១ដែរ។ 

ចាំមើល ថាតើក្រុមណានឹងឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់នេះ នៅថៃ្ងទី១៥ ខាងមុខ?  

World Cup 2018

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]