អាល្លឺម៉ង់៖ លោក Florentino Perez ម្ចាស់ក្លិបបាល់ទាត់ Real Madrid បាន​ចេញ​មុខ​បដិសេដនូវដំណឹង ដែល​ថាក្លិប​បាន​ព្រមព្រៀង​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ Kylian Mbappe និង Neymar ពី​ក្លិប Paris Saint Germain។

Kylian Mbappe
Neymar

កាល​ពី​ពេល​ថ្មី​ៗ​នេះ មាន​កាសែត​របស់ប្រទេសបារាំង​មួយ បាន​រាយ​ការណ៍​ថា ក្រុមជើងឯក UEFA Champions League ឆ្នាំ ២០១៨ នេះបានព្រមព្រៀងជាមួយ​ក្លិប PSG ក្នុង​ការ​ទិញយកកីឡាករ Mbappe ក្នុង​តម្លៃ ២៧២ លាន​អឺរ៉ូ (ជាង ៣១៦ លាន​ដុល្លារ​អាមេរិក)។ ចំណែកខ្សែប្រយុទ្ធឆ្នើម Neymar វិញក្នុង​តម្លៃ ៣១០ លាន​អឺរ៉ូ (ជាង ៣៦០ លាន​ដុល្លារ​អាមេរិក)។

ចំពោះ​របាយការណ៍​ខាងលើនេះ ត្រូវបានម្ចាស់ក្លិប Real Madrid លោក Florentino Perez ចេញមកបដិសេធនូវរឿងនេះដោយផ្ទាល់តែម្តង ហើយ​លោកបាន​ហៅ​ការ​រាយការណ៍​នេះថា គឺ «ខុស​ពី​ការ​ពិត​ទាំង​ស្រុង យើងគ្មានផ្លូវទិញយក កីឡាករទាំងពីររូបនេះ នោះទេ ដោយសារតែយើងគ្រាន់តែចង់ រក្សា Ronaldo និង Bale ឲ្យស្នាក់នៅជាមួយយើងបន្ត តែប៉ុណ្ណោះ»៕

Kylian Mbappe
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]