ថៃ: កាលពីពេលម្សិលមិញនេះ ត្រូវជាថ្ងៃខួបកំណើត របស់តារាសម្តែងប្រុសរូបសង្ហា Dj Push ក្នុងវ័យ ៣២ឆ្នាំ ហើយឆ្លៀតនៅក្នុងឱកាសនោះដែរ​ លោក​ព្រមទាំងអនាគតភរិយា Warattaya Jooy ក៏បានសម្រេចចិត្តប្រមូលលុយកាក់មួយចំនួនរបស់ខ្លួន ទៅទិញម៉ាសុីនសង្រ្គោះបេះដូង​មួយគ្រឿង ដាក់ក្នុងមន្ទីរពេទ្យ ដែលកំពុងតែខ្វះខាតមួយកន្លែង ក្នុងប្រទេសរបស់ខ្លួន។ 

ហើយជាមួយគ្នានេះដែរ ពួកគេទាំងពីរនាក់ ក៏បានចុះទៅធ្វើការប្រគល់ជូនម៉ាសុីនថ្មីមួយនេះ ទៅកាន់ក្រុមគ្រូពេទ្យ នៅឯមន្ទីរពេទ្យនោះ ដោយផ្ទាល់ដៃ​របស់ពួកគេ ថែមទៀតផង។ ហើយយ៉ាងណាមិញ ទាំងអស់នេះ ក៏កាន់តែឆ្លុះបញ្ចាំងពីទឹកចិត្តដល់សប្បុរសធម៌របស់អ្នកទាំងពីរ ជូនទៅកាន់អ្នកដែលកំពុងតែខ្វះខាត ផងដែរ៕

ទស្សនាសកម្មភាពរបស់ពួកគេទាំងអស់គ្នា:

Dj Push និងWarattaya Jooy
Dj Push និងWarattaya Jooy
Dj Push និងWarattaya Jooy
សារជូនពររបស់ Warattaya Jooy ទៅកាន់ Dj Push
Dj Push និងWarattaya Jooy
Dj Push និងWarattaya Jooy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]