ថៃ៖ ក្រោយបានទទួលដំណឹងថា ក្រុមអ្នកចូលទៅសង្គ្រោះ បានរកឃើញ ក្រុមកីឡាករ​ទាំង១៣រូប ដែលបានជាប់ក្នុងរូងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ មានអ្នកលេងតាមបណ្តាញសង្គមជាច្រើននាក់ បានសម្ដែងក្ដីរំភើបត្រេកអរជាខ្លាំង មិនខុសពីក្រុមគ្រួសាររបស់ពួកគេនោះទេ។

យ៉ាងណាមិញ រឿងនេះនៅតែបន្តជាចម្ងល់ដល់មហាជន ព្រោះតែចង់ដឹងពីមូលពិតប្រាកដយ៉ាងណា ទើបបណ្ដាឲ្យអ្នកជម្រុជទឹកជនជាតិ អង់គ្លេសទាំង២ បានរកឃើញ ខណៈដែលអ្នកសង្គ្រោះដទៃទៀតព្យាយាមស្វែងរកអស់រយៈពេលជាច្រើនថ្ងៃ តែបែរជាមិនឃើញសូម្បីស្រមោល។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃ លោក Richard William Stanton និង Robert Charles Harper ដែលជាអ្នកបានប្រទះឃើញក្មេងៗទាំងនោះមុនគេ បាន​ទម្លាយប្រាប់ពីហេតុការណ៍ទាំងស្រុង ហើយសូម្បីតែអ្នកទាំង២ផ្ទាល់ ក៏សឹងមិនជឿថាមានរឿងគាប់ជួនបែបនេះដែរ។

ជាការពិតណាស់ តួនាទីរបស់ពួកគាត់​ គ្រាន់តែ​ជាការ​អ្នកបើក​ផ្លូវ​នាំមុខ ដោយ​ទាញ​ខ្សែពួរ​អូស​ចូលទៅក្នុង​ល្អាង​ភ្នំ​ប៉ុណ្ណោះ ដើម្បីឱ្យ​ក្រុម​ជួយសង្គ្រោះ​ផ្សេងៗ​ទៀត​ចូលមក​តាម​ក្រោយ ។ ជាក់ស្ដែង បើតាម​ផែនការ​គឺ​ លោក​ត្រូវ​បន្តទៅ​ឆ្ងាយ​ពី​តំបន់​ដែល​ក្មេង​ជាប់គាំង ជាច្រើនម៉ែត្រទៀត ។ ប៉ុន្តែគាប់ជួន ក៏មានរឿង​ចៃដន្យ នៅពេលទៅដល់​កន្លែង​ក្មេង​ជាប់គាំងនោះ ខ្សែពួរ​ដែល​អូស​ចូលមក​ស្រាប់តែ​អស់​ល្មម ដូចនេះ​គាត់ទាំង២នាក់​ មានតែ​សម្រេចចិត្ត​ងើប​ចេញពី​ក្នុង​ទឹក​វិញ ដើម្បី​កំណត់​ទីតាំង​ដែល​អស់​ខ្សែពួរ ដោយពេល​ងើប​ឡើងមក ក៏​ប្រទះឃើញ​ក្មេងៗទាំងនោះតែម្ដង។ 

លោក Richard William Stanton និង Robert Charles Harper បានបញ្ជាក់ថា ប្រសិនជា​ខ្សែពួរ​ដែល​នាំយកមក​នោះ ខ្លី​ជាង​នេះ​ប្រហែល ៤ ម៉ែត្រ​កន្លះនោះ​ ពួកគាត់​ប្រាកដមិនអាចឃើញ​វត្តមាន​របស់​ក្មេងៗ​ទាំងនោះឡើយ៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ក្មេងៗទាំង១៣
ក្រុមអ្នកសង្គ្រោះ
អ្នកជម្រុជទឹកអង់គ្លេសទាំង ២
ក្មេងៗទាំង១៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]