នេះគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបានប្រទះឃើញគ្រោងឆ្អឹង ដែលមានលលាដ៍ក្បាលរាងទ្រវែង ហាក់ដូចជាលលាដ៍ក្បាលរបស់មនុស្សក្រៅភព បានធ្វើឲ្យយើងគិតទៅដល់រឿងហូលីហ្វូដមួយ របស់លោក Ridley Scott។

បច្ចុប្បន្ននេះ បុរាណវត្ថុវិទូរជាច្រើននៅ ម៉ិចស៊ិចកូ បានបង្ហាញពីលលាដ៍ក្បាលរបស់មនុស្ស ដែលមានរាងទ្រវែង។ ហើយបុរាណវត្ថុវីទូរទាំងនោះ ជឿថាគ្រោងឆ្អឹងនេះមានអាយុជាង ១០០០ឆ្នាំហើយ ដែលបានរកឃើញនៅ ភូមិតូចមួយ ប្រទេសម៉ិចស៊ិចកូ។ ក្រោយពីធ្វើការស្រាវជ្រាវ គេជឿថានេះគឺជាទង្វើរបស់សាសនាមួយ ដែលពួកគេបានយកក្មេងពីអាយុ១ខែ ទៅ ៦ខែ មកពត់លលាដ៍ឲ្យមានរាងទ្រវែងបែបនេះ នេះគឺជាសាសនរបស់ពួកគេ ចំពោះទង្វើទាំងនេះ អ្នកបុរាណវត្ថុវិទូរក៏បានរកឃើញថា មានក្មេងៗជាច្រើនបានស្លាប់ ព្រោះមិនអាចទ្រាំទ្រនឹង ការឈឺចាប់បាន។

តើប្រិយមិត្តយល់យ៉ាងណាចំពោះអត្ថមួយនេះ? សូមទស្សនារូបភាពឯកសារខាងក្រោម៖

 

image003.jpgimage004.jpg
 
ដោយ អៀង
ខ្មែរឡូត
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]