នេះជាលើកទីពីរហើយក្នុងឆ្នាំនេះ ដែលស្ថាប័ន IDP Education ជាអ្នកឯកទេសផ្នែកបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេស បានប្រមូលផ្តុំនូវស្ថាប័នអប់រំអូស្រ្តាលីមកកាន់ប្រទេសកម្ពុជាម្តងទៀតនៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ចាប់ពីម៉ោង ១សៀល ដល់៧ល្ងាច ក្នុងកម្មវិធីពិព័រណ៍អាហារូបករណ៍ពីការសិក្សានៅអូស្រ្តាលី។ កម្មវិធីត្រូវបានបើកស្វាគមន៍ដល់សាធារណៈជនដោយសេរី។

កញ្ញា ឆាង ពីសី សិស្សមកពីវិទ្យាល័យទួលទំពូងដែលបានមកចូលរួមកម្មវិធី ពិព័រណ៍ការសិក្សានៅអូស្រ្តាលី កាលពីខែមីនាបាននិយាយថា៖

“នាងខ្ញុំពិតជាចង់ទៅសិក្សានៅប្រទេសអូស្រ្តាលីពីព្រោះ វាជាក្តីស្រមៃរបស់ នាងខ្ញុំតាំងពីកុមារភាពមក។ ចូលរួមកម្មវិធីពិព័រណ៍ការសិក្សានៅអូស្រ្តាលីដែលរៀបចំឡើងដោយស្ថាប័ន IDP Education ពិតជាធ្វើឲ្យខ្ញុំយល់ដឹងច្រើនទាក់ទងទៅនឹងបទបញ្ជារបស់សាលា និងព័ត៌មានសំខាន់ៗជាច្រើនទៀតទាក់ទង ទៅនឹងការសិក្សានៅបរទេស។”

និស្សិតម្នាក់ដែលកំពុងសិក្សានៅ University of Technology Sydney បានយល់ឃើញថា៖

“សញ្ញាប័ត្រ និងលទ្ធផលនៃការសិក្សានៅប្រទេសអួស្ត្រាលីនឹងត្រូវបានគេទទួលស្គាល់ស្ទើរតែគ្រប់ទីកន្លែងនៅជុំវិញពិភពលោកដូច្នេះឱកាសក្នុងការស្វែងរកការងារនាពេលអនាគតនឹងមានភាពងាយស្រួល។”
ពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្រ្តាលី

ប្រទេសអូស្ត្រាលីគឺជាទិសដៅដ៏ពេញនិយមមួយ សម្រាប់សិស្សនិស្សិតកម្ពុជាក្នុងការបន្តសិក្សាដែលប្រទេសនេះត្រូវបានគេទទួលស្គាល់ជាសាធារណៈអំពីប្រព័ន្ធអប់រំលំដាប់ពិភពលោក កម្រិតជីវភាពរស់នៅប្រកបដោយគុណភាពខ្ពស់ មានសុវត្ថិភាព និងគុណសម្បត្តិជាច្រើនដទៃទៀត។

ស្ថាប័នអប់រំអូស្រ្តាលីចំនួន ៣៦ ចាប់ពីកម្រិតសិក្សាថ្នាក់វិទ្យាល័យ ដល់ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់បណ្ឌិតមានវត្តមានក្នុងការផ្តល់យោបល់ជូនដល់សិស្ស និស្សិត និង អាណាព្យាបាល អំពីជម្រើសសិក្សានៅប្រទេសអូស្រ្តាលីនៅឯពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្រ្តាលី។ លើសពីនេះទៅទៀត កម្មវិធីនេះនឹងមានការចូលរួម ពីវាគ្មិន ក៏ដូចជាអតីតនិស្សិតអាហារូបករណ៍ទៅក្រៅប្រទេស ដើម្បីផ្តល់នូវគន្លឹះ និងបទពិសោធន៍ល្អៗជាច្រើនដល់អ្នកចូលរូមផងដែរ។ ពិព័ណ៍ការសិក្សានេះ ត្រូវបានធ្វើឡើងដើម្បីផ្តល់ជាវេទិកាដ៏ល្អបំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើការជួបផ្ទាល់ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័នអប់រំល្បីៗមកពីទូទាំងអូស្រ្តាលី ដែលអាចផ្តល់ការណែនាំអំពីជម្រើសសិក្សា តម្លៃសិក្សា តម្លៃការរស់នៅ និងការដាក់ពាក្យសុំទិដ្ឋាការ។

បន្ថែមទៀតនោះក៏មានវត្តមានរបស់មន្រ្តីស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាផ្នែក ទិដ្ឋាការ ក៏នឹងចូលរួមពិព័ណ៍ការសិក្សានេះផងដែរ។ មន្រ្តីអន្តោប្រវេសន៍នៃស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា៖

"ប្រទេសអូស្ត្រាលីត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាប្រទេសមួយដែលមានភាពសម្បូរបែបនិងការស្វាគមន៍ហើយក៏ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលផ្តល់ការអប់រំថ្នាក់ពិភពលោក។”
ពិព័រណ៍ពីអាហារូបករណ៍និងការសិក្សានៅអូស្រ្តាលី

ដោយឡែក មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំអូស្ត្រាលី។ មន្រ្តីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងត្រៀមខ្លួន ផ្តល់ ប្រឹក្សាពី ការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។

IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី ដែលមានការិយាល័យចំនួនជាង ១០០កន្លែង ក្នុង៣០ប្រទេសជុំវិញពិភពលោក ដែលបានជួយសិស្សនិស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្រា្តលី តំាងពីឆ្នាំ ១៩៩៤។ IDP ក៏បញ្ជូន សិស្ស និស្សិត ទៅសិក្សានៅ កាណាដា ណូវេហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកផងដែរ។ ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP ដោយឥតគិតថ្លៃ។

IDP Education ជាសា្ថប័នដែលចូលរួមបង្កើតឡើងដោយ សាកលវិទ្យាល័យទាំង ៣៨ របស់ប្រទេសអូស្រា្តលី៕

ព័ត៌មានបន្ថែមស្តីអំពីការពិព័រណ៍សិក្សា

ទីកន្លែង៖ សណ្ឋាគារសូហ្វីតែលភ្នំពេញ

ពេលវេលា៖ ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ កក្កដា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៧ល្ងាច

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនង លោក ឈាង វ៉ាន់តាក់ តាមរយៈទូរស័ព្ទលេខ ៖

០២៣ ២២២ ៣២៥ និង អ៊ីម៉ែល៖ [email protected]  

ពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្រ្តាលី
ពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្រ្តាលី
ពិព័រណ៍ពីអាហារូបករណ៍ និងការសិក្សានៅអូស្រ្តាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]