បរទេស៖ ថ្មីៗនេះវីដេអូឃ្លីប របស់ក្មេងស្រីវ័យជំទង់២នាក់ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម រហូតអាចធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើច ក្រោយពួកនាងត្រូវម្តាយតាមទាន់ ដោះស្បែកជើងវ៉ៃក្បាល ខណៈពេលកំពុងតែសំងំរាំក្បាច់ស៊ីអារម្មណ៍។

ក្មេងស្រីវ័យជំទង់២នាក់ខាងលើនេះ ត្រូវបានគេជឿជាក់ថា ជាជនជាតិអេស្ប៉ាញ។

ជាក់ស្ដែង បើតាមវីដេអូឃ្លីប ដែលត្រូវបានបង្ហោះចែកចាយលើអ៊ីនធើណែត នៅក្នុងថ្ងៃកើតហេតុនោះ បានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់នារីវ័យជំទង់ទាំង២នាក់ខាងលើនេះ កំពុងតែរាំ Twerk (ឬក្បាច់រាំញាក់គូទ) ដែលមានការពេញនិយមខ្លាំងនៅអឺរ៉ុប យ៉ាងស៊ីអារម្មណ៍បំផុត ទៅតាមចង្វាក់ភ្លេង នៅមុខកាម៉េរាដែលពួកនាងបានថតក្នុងបន្ទប់។

ប៉ុន្តែផ្ទុយទៅវិញ ការចាប់ផ្តើមមិនទាន់ទាំងបានប៉ុន្មានផង ក៏ស្រាប់តែស៊យធំ ត្រូវម្តាយរបស់ពួកនាងបើកទ្វារបន្ទប់ចូលមកទាន់ ឃើញសភាពបែបនេះ ខឹងស្ទុះដោះស្បែកជើងរបស់គាត់ ទៅវ៉ៃក្បាលពួកនាងតែម្តង ទាំងដៃកណ្ដៀតកន្រ្តកខោអាវជាប់។

ក្នុងនោះ គេបានឮសូរសំឡេង ក្មេងស្រីជំទង់នៅដើមទ្វារ ស្រែកទាំងភ្ញាក់និងភ័យស្លន់ស្លោ ពេលដែលត្រូវម្តាយនាងវ៉ៃ ខណៈដែលក្មេងស្រីជំទង់មួយរូបទៀត ក៏បានស្ទុះទៅចុចបិទការថតវីដេអូឃ្លីបរបស់ពួកនាងផងដែរ។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយ អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងការហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង នូវអ្វីដែលបានកើតឡើងនេះ ៕

ទស្សនាវីដេអូខាងក្រោម៖  

សកម្មភាពកំពុងតែរាំ
ម៉ែចូលមកទាន់ដោះស្បែកជើងវ៉ៃកណ្ដាលក្បាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]