ភ្នំពេញ៖ សល់ពេលមិនច្រើនថ្ងៃទៀតនោះទេ អ្នកម្ដាយហាសូ អ្នកនាង គង់ ចាន់ស្រីមុំ នឹងត្រូវត្រៀមខ្លួន សម្រាលកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ ជូនស្វាមីសង្ហាលោក គឹម សីហា ដើម្បីបំពេញបន្ថែមនូវភាពកក់ក្ដៅឲ្យគ្រួសារតូចមួយនេះ។

ការទន្ទឹងចាំផ្លូវរបស់អ្នកម៉ាក់លោកប៉ា ដែលជាតារាវ័យក្មេងគូនេះ ពិតជាអន្ទះសារចង់ឃើញកូនស្រីពួកគេ កើតដោយសុវត្ថិភាព និងមានសុខភាពល្អផងដែរ។

តួយ៉ាង គ្រាន់តែកៀកដល់ថ្ងៃសម្រាលកូនលើកដំបូងនេះ អ្នកនាង គង់ ចាន់ស្រីមុំ  បានត្រៀម របស់របរប្រើប្រាស់ ច្រើនមុខច្រើនម៉ាក មិនថាតែ សម្លៀកបំពាក់ទារក រទេះរុញ តុក្កតាតូចធំ មើលចុះឡើងចង់ពេញបន្ទប់គេងទៅហើយ។ 

យ៉ាងណាមិញ សកម្មភាពនេះបានស្ដែងច្បាស់ណាស់ថា អ្នកទាំង២ ពិតជាស្រលាញ់កូនស្រីដំបួងនេះខ្លាំងណាស់  ព្រោះគ្រាន់តែសម្ភារៈត្រៀមក្នុងពេលឆ្លងទន្លេរួចច្រើនបែបនេះទៅហើយ ចុះទ្រាំនាងតូចធំទៀត មិនដឹងថាយ៉ាងណានោះទេ ពិតជាគួរឲ្យច្រណែនខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ