ជប៉ុន៖ កីឡាករ Keisuke Honda បានប្រកាសជាសាធារណៈអំពីការចូលនិវត្តន៍ពីជម្រើសជាតិក្រោយពីជប៉ុនបានធ្លាក់ចេញពី World Cup ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។

ខ្សែបម្រើវ័យ៣២ឆ្នាំរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន លោកពិតជាមានមោទនភាពណាស់ដែលមានឱកាសតំណាងខ្លួនឲ្យប្រទេសជប៉ុនទាំងមូល ហើយលោកសូមអរគុណទៅដល់ជនរួមជាតិទាំងមូលដែលតែងតែគាំទ្ររូបលោកតាំងពីដើមមក។ 

កីឡាករ Keisuke Honda

អតីតកីឡាករក្រុម AC Milan រូបនេះបានបន្តថា ក្នុងការប្រកួតជាមួយក្រុមប៊ែលហ្ស៊ិក លោកបានបញ្ចេញសមត្ថភាពអស់ហើយ ប៉ុន្តែជាអកុសល ជម្រើសជាតិជប៉ុននៅតែមិនអាចឡើងទៅវគ្គបន្តបាន ហើយរឿងនេះដែរលោកក៏សុំទោសដល់ប្រទេសជប៉ុនទាំងមូល ដែលមានការអាក់អន់ចិត្តនឹងជម្រើសជាតិ។

យ៉ាងណាមិញ ម្ចាស់ក្លិបសូលទីឡូអង្គរ រូបនេះបានជឿជាក់ថា ជម្រើសជាតិជប៉ុននៅតែបន្តមានអនាគតភ្លឺស្វាង ហើយការពួកគេនឹងពាំនាំភាពជោគជ័យមកកាន់ប្រទេសជាតិខ្លួននៅថ្ងៃណាមួយមិនខានទេ។ 

កីឡាករ Keisuke Honda

គួរឲ្យដឹងថា ខ្សែបម្រើការពារ Makoto Hasebe ក៏បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិជាផ្លូវការផងដែរ ដោយរូបគេបានបង្ហាញខ្លួនឲ្យជម្រើសជាតិជប៉ុនបាន១០៨ប្រកួត និងធ្លាប់បានជួយក្រុមឲ្យបានឈ្នះពាន AFC Asian Cup នៅឆ្នាំ២០១១ផងដែរ៕

កីឡាករ Makoto Hasebe
ក្រុមជម្រើសជាតិជប៉ុនឈ្នះពាន AFC Asian Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]