អាល្លឺម៉ង់៖ កីឡាករ Toni Kroos កំពុងតែពិចារណាចូលនិវត្តន៍ពីជម្រើសជាតិ ក្រោយពីអាល្លឺម៉ង់បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី។

បើយោងតាមសារព័ត៌មានមួយបានឲ្យដឹងថា ខ្សែបម្រើរបស់ជម្រើសជាតិអាល្លឺម៉ង់រូបនេះបានប្រាប់ទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់គេថា ខ្លួនអាចនឹងចូលនិវត្តន៍ពីជម្រើសជាតិ ដោយសារតែរូបគេមិនអាចទ្រាំទ្រនឹងការរិះគន់ពីសំណាក់ជនរួមជាតិបាន។ 

កីឡាករ Toni Kroos

អតីតកីឡាករក្រុម Bayern Munich រូបនេះក៏បានបង្ហើបថា រូបគេបានជួយជម្រើសជាតិអស់ពីសមត្ថភាពហើយ ប៉ុន្តែរូបគេនៅតែអន់ចិត្តក្រោយពីជម្រើសជាតិនៅតែធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ហើយមិនតែប៉ុណ្ណោះ ការចាញ់ប្រកួតចុងក្រោយពេលប៉ះជាមួយកូរ៉េខាងត្បូងបានធ្វើឲ្យរូបលោកកាន់តែពិចារណាអំពីអនាគតជាមួយជម្រើសជាតិម្តងហើយម្តងទៀត។

កីឡាករ Toni Kroos

ទោះបីជាយ៉ាងណា អតីតជម្រើសជាតិអាល្លឺម៉ង់ លោក Lothar Matthaus បានទទួចអង្វរឲ្យខ្សែការពាររូបនោះនៅលេងឲ្យជម្រើសជាតិបន្តទៀត ដោយសាររូបគេជាឆ្អឹងខ្នងនៃជម្រើសជាតិទាំងមូល ដូច្នេះបើអវត្តមានរូបគេ នោះនឹងធ្វើឲ្យអាល្លឺម៉ង់កាន់តែធ្លាក់ទម្រង់លេងមួយកម្រិតទៀតហើយ៕

លោក Lothar Matthaus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]