អាល្លឺម៉ង់៖ គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់លោក Joachhim Low បានលើកឡើងថា លោកនឹងនៅតែបន្តកាន់តំណែង ជាគ្រូ​បង្វឹក​ក្រុមជម្រើសជាតិអាល្លឺម៉ង់ដដែល បើទោះបីជាពួកគេធ្លាក់ចេញពី World Cup ២០១៨ ត្រឹមវគ្គចែកពូលក៏ដោយ។

Joachhim Low

ក្រុមការពារតំណែងជើងឯក បានធ្លាក់ចេញពីព្រឹត្តិការណ៏បាល់ទាត់ពិភពលោក ត្រឹមវគ្គចែកពូលប៉ុណ្ណោះ ក្រោយពីពួកគេបានចាញ់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ២-០ ខណៈដែល ៣ ប្រកួតកន្លងទៅពួកគេ ស្ថិតនៅបាតតារាងនៃពូល G ។

ចំណែកឯ គ្រូបង្វឹកក្រុមឥន្រ្ទីដែករូបនេះ បានចូលមកដឹកនាំក្រុមជម្រើសជាតិមួយនេះនៅឆ្នាំ ២០០៦ នឹងនៅសល់កិច្ចសន្យារហូតដល់ឆ្នាំ ២០២២។ លោកបាននិយាយថា ទោះបីជាការមានការរិះគន់ច្រើន តែលោកក៏ទទួលបានការគាំទ្រ នឹង លើកទឹកចិត្តពីសហព័ន្ធវិញផងដែរ ហើយលោកប្ដេជ្ញាថា នឹងកសាងក្រុមឲ្យកាន់តែល្អប្រសើរឡើងវិញ។

Thomas Müller និង Marco Reus

គួរបញ្ជាក់ថា លោក Joachhim Low បានដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ ឲ្យលើកពានរង្វាន់ World Cup នេះម្តងរួចមកហើយ គឺនៅក្នុងឆ្នាំ ២០១៤ ក្រោយបានលេខ ៣ កាលឆ្នាំ ២០១០៕

Joachhim Low និង Thomas Müller

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]