កំពត៖ អ្នកដឹកនាំរឿងដ៏ល្បីឈ្មោះលោកហ្វៃ សំអាង បានបង្ហោះរូបភាពមួយសន្លឹក ជាមួយនឹងទិដ្ឋភាពយ៉ាងស្រស់ស្អាត ប្លែកភ្នែក បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងសរសើរពីទេសភាពទីតាំងមួយកន្លែងដែលលោកបានជ្រើសយកមកថតរឿង។

យ៉ាងណាមិញ រឿងថ្មី«កូនពស់កេងកង» កំពុងតែធ្វើឲ្យទស្សនិកជនទន្ទឹងរង់ចាំមើល ព្រោះថាបច្ចេកទេសថត តួអង្គ ក៏ដូចជាទេសភាពសុទ្ធតែស្អាត ដែលមិនធ្លាប់មានអ្នកណាទៅថតនោះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកដឹកនាំរឿងលោកហ្វៃ សំអាង បានបង្ហោះរូបភាពនៅទីតាំងមួយកន្លែង ដែលជាល្អាងមួយនៅស្រុកខ្មែរដែលពិតជាស្រស់ស្អាតខ្លាំង ស្ថិតនៅក្នុងខេត្តកំពត ដោយនៅក្នុងរឿងលោកក៏បានដាក់ឈ្មោះថាជា«ល្អាងបំភ្លេចស្នេហ៍»។

ស្របពេលជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គមនាំគ្នាលាន់មាត់ថាស្អាតគ្រប់គ្នា ហើយអ្នកខ្លះមិនបានដឹងថាមានល្អាងដែលស្អាតបែបនេះនោះទេ។មិនត្រឹមតែប៉ុណ្ណោះទេ អ្នកគាំទ្រក៏បានសរសើរដល់លោក ដែលពិតពូកែរកកន្លែងសម្រាប់ថតថ្មីៗ និងស្អាតបែបនេះ លើសពីនេះវាក៏អាចឲ្យទស្សនិកជនបានស្គាល់កាន់តែច្បាស់ថាយើងមានល្អាងស្អាតៗបែបនេះដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកហ្វៃ សំអាង
លោកហ្វៃ សំអាង
ឈុតក្នុងរឿង«កូនពស់កេងកង»
ឈុតក្នុងរឿង«កូនពស់កេងកង»
ឈុតក្នុងរឿង«កូនពស់កេងកង»
ល្អាងដែលស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]