ភ្នំពេញ៖ ជាការពិតណាស់អាជីពជាតារាសិល្បៈ ម្នាក់ៗពិតជាមិនចង់ទម្លាយឬបើកបង្ហាញពីតម្លៃខ្លួន សម្រាប់ការទទួលថតឬសម្ដែងឲ្យទស្សនិកជនបានជ្រាបនោះទេ។ប៉ុន្តែទោះចង់មិនចង់ រឿងបែបនេះជាចំណុចដ៏រសើប ដែលប្រិយមិត្តមួយចំនូន ចង់ដឹងចង់ឮ ទៅវិញ។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ តារាសម្ដែងរាងសង្ហា សម្បូរដោយសាច់ដុំធំៗលោក ហេង នរៈកក្កដា ក៏បានបង្ហើបប្រាប់ពីតម្លៃខ្លួនកាលពីចូលសិល្បៈដំបូងៗមក ខ្មែរឡូត ដែលរឿងមួយនេះលោក មិនធ្លាប់បាននិយាយប្រាប់អ្នកណាពីមុនមកឡើយ។

អ្វីដែលហួសចិត្ត នឹកស្មានមិនដល់នោះ តម្លៃខ្លួនក្នុងការថតរឿងលើកដំបូង របស់តារារូបនេះគឺបានត្រឹមតែ៥០០ដុល្លារតែប៉ុណ្ណោះ ហើយនឹងត្រូវប្រើរយៈពេលថតដល់ទៅ ៣ទៅ៤ ខែទៀតផង។ 

សម្រាប់លោកផ្ទាល់តម្លៃនេះ គឺពិតជាតិចខ្លាំងណាស់ ប៉ុន្តែដោយសារការស្រលាញ់ការងារនេះ ទើបជម្រុញទឹកចិត្តតស៊ូ  រហូតសាងបានកេរ្តិ៍ឈ្មោះល្បីដូចសព្វថ្ងៃ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖

ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា
ហេង នរៈកក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង នរៈកក្កដា