រុស្ស៊ី៖ កីឡាករ Yerry Mina បានក្លាយទៅជាខ្សែការពារដំបូងគេបង្អស់ក្នុងរយៈពេល៥២ឆ្នាំ ដែលតែតបញ្ចូលទីបាន៣គ្រាប់ក្នុងព្រឹត្តិការណ៍ World Cup។

កីឡាករក្រុម Barcelona រូបនេះបានតែតបញ្ចូលទីចុងម៉ោង នៅក្នុងការប្រកួតកាលពីយប់មិញ ប៉ុន្តែនៅតែមិនអាចជួយឲ្យជម្រើសជាតិរបស់គេឡើងទៅវគ្គបន្តបានដោយសារតែពួកគេបានចាញ់នៅក្នុងការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីក្រោមដៃអង់គ្លេស។ 

កីឡាករ Yerry Mina

យ៉ាងណាមិញ មួយគ្រាប់របស់ Mina យប់មិញវាគ្រប់គ្រាន់សម្រាប់បំបែកកំណត់ត្រាមួយនៅក្នុងព្រឹត្តិការណ៍ World Cup ដោយរូបគេក្លាយជាខ្សែការពារដំបូងក្នុយរយៈពេល៥២ឆ្នាំ ដែរតែតបញ្ចូលទីបានបីគ្រាប់ក្នុងបីប្រកួតជាប់គ្នាៗ។

កីឡាករ Yerry Mina

បន្ថែមពីលើនេះ ខ្សែការពារវ័យ២៣ឆ្នាំរូបនេះក៏បានក្លាយទៅជាកីឡាករទីពីរក្នុងប្រវត្តិសាស្ត្រជម្រើសជាតិកូឡុំប៊ីដែលរកគ្រាប់បាល់បានក្នុងបីប្រកួតជាប់ៗគ្នា ដោយកីឡាករដំបូងគេបង្អស់គឺ James Rodriguez ដែលបង្កើតប្រវត្តិសាស្ត្រនេះឡើងនៅ World Cup ឆ្នាំ២០១៤៕

កីឡាករ Yerry Mina និង James Rodriguez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]