បរទេស៖ ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo ទំនងនឹងចាកចេញពីទឹកដីអេស្ប៉ាញហើយ បន្ទាប់ពីក្លិបយក្សមួយនេះបានសម្រេចលក់រូបគេទៅឲ្យក្រុមសេះបង្គង់ Juventus ក្នុងតម្លៃ ៨៨លានផោន (ជាង១១៦លានដុល្លារអាមេរិក) នេះបើតាមសារព័ត៌មានអន្ដរជាតិធំៗបានចុះផ្សាយ។ 

Cristiano Ronaldo

កីឡាករវ័យ ៣៣ឆ្នាំនេះ មានភាគរយខ្ពស់ក្នុងការចាកចេញពីទឹកដី Santiago Bernabeu ក្រោយពីបានជួយ Real Madrid ឲ្យឈ្នះពានរង្វាន់ Champions League ៣រដូវកាលជាប់ៗគ្នា ជាពិសេសគឺការឈ្នះចុងក្រោយកាលពីខែឧសភា កន្លងទៅ។

មូលហេតុនៅពីក្រោយការចង់ចាកចេញនេះដែរ មតិជាច្រើនយល់ឃើញថា ទំនងប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ ចង់បានថៃ្លឈ្នួលពលកម្មច្រើនជាងកីឡាករ Neymar របស់ PSG និងខែ្សប្រយុទ្ធ Lionel Messi របស់ Barcelona។  

Cristiano Ronaldo

ព័ត៌មានចុងក្រោយទាក់ទងទៅនឹងចំណុចដែរ ប្រធានក្លិបរបស់ក្រុមជើងឯកលីកកំពូលអេស្ប៉ាញ ៣៣សម័យ លោក Perez ក៏បានបញ្ជាក់ក្នុងទូរទស្សន៍មួយដោយបាននិយាយថា ក្លិបបានសម្រេចលក់អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United នេះ ក្នុងតម្លៃ៨៨លានផោន ទៅកាន់ក្រុមយក្សរបស់អ៊ីតាលី ដោយតម្លៃនេះគឺជាតម្លៃទិញផ្ដាច់កុងត្រាតែម្ដង៕ 

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]