ភ្នំពេញ៖ តារាស្រីល្បីសម្ដែងតួកម្សត់កញ្ញា ពៅ លីដា កំពុងឆក់យកប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រខ្លាំងឡើងគួរឲ្យកត់សម្គាល់ ជាមួយស្នាដៃសម្ដែងដែលពោរពេញដោយទេពកោសល្យ ។

ជាក់ស្ដែងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ទីផ្សារការងារសិល្បៈនាង កាន់តែមមាញឹកខ្លាំងមែនទែន ក្នុងការទទួលសម្ដែងភាពយន្តតូចធំជាច្រើន រួមទាំងថតស្ពតពាណិជ្ជកម្មនានា ដែលនេះជាប្រភពចំណូលបានយ៉ាងកាក់កប។

ងាកមកចាប់អាម្មណ៍ពីជីវិតរស់នៅរបស់ លីដា វិញ ពិតជាមានភាពសម្បូរបែប ខ្លាំងមិនណយទេ មើលតែគ្រឿងអលង្ការ ដែលនាងពាក់លេងប្រចាំថៃ្ងចុះ សុទ្ធតែជាឈុត នឹងមានដាំពេជ្រ តូចធំពាសពេញ  ឯតម្លៃវិញ មិនបាច់និយាយទេមុខជាថ្លៃកប់ពពកមិនខាន។

យ៉ាងណាមិញនេះមោទនភាពមួយដែរ សម្រាប់រូបនាង ព្រោះនៅក្មេងសោះ លីដា អាចមានសមត្ថភាពទិញគ្រឿងមាសពេជ្រ ទាំងនេះពាក់ទាំងឈុត គ្រប់ម៉ូតគ្រប់ម៉ាក មិនឲ្យចាញ់តារាដទៃឡើយ ពិតជាពូកែមែន៕

ពៅ លីដា
ពៅ លីដា
ពៅ លីដា
ពៅ លីដា
ពៅ លីដា
ពៅ លីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា