អង់់គ្លេស៖ អ្នកចាំទីជើងចាស់ Lee Grant បានបិទបញ្ចប់ការផ្ទេរ ទៅកាន់​ Manchester United ជាផ្លូវការហើយ បន្ទាប់ពីរូបគេបានផ្ទេរពីក្លិប Stoke City លើកិច្ចសន្យា ២ រដូវកាលក្នុងតម្លៃ ១.៥ លានផោន (ជិត ២ លានដុល្លារអាមេរិក)។

Lee Grant

អ្នកចាំទីដែលមានវ័យ ៣៥ ឆ្នាំរូបនេះ បានធ្វើដំណើរទៅដល់ទីលានហ្វឹកហាត់ Carrington កាលថ្ងៃទី ០២ ខែ កក្កដា កន្លងទៅ នឹងបានពិនិត្យសុខភាពមុន​នឹងចុះកុងត្រារូចរាល់។

ចំណែកឯការផ្ទេរ​យក​កីឡាករសម្បូរបទ​ពិសោធរូបនេះវិញ គឺក្នុងគោលបំណងដើម្បីមកជំនួស តំណែងអ្នកចាំទីវ័យក្មេង Joel Pereira ដែលអ្នកចាត់ការទូទៅលោក Jose Mourinho បានគ្រោង​នឹងឲ្យក្លិប​ផ្សេងៗខ្ចី​ ស្របពេលដែល Sam Johnstone វិញបាន​ទៅលក់​ឲ្យ West Bromwich Albion បាត់ទៅហើយនោះ។

Lee Grant

គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United រូបនេះ ក៏បានចាប់អារម្មណ៏ Grant តាំងពីពេលដែល Stoke ស្មើគ្នា Man UTD កាលពីឆ្នាំ ២០១៦ មកម្ល៉េះ។

គួរបញ្ជាក់ថា Grant បានក្លាយជាសមាជិកថ្មីទី ៣ របស់ក្រុមបិសាចក្រហម បន្ទាប់ពី Fred និង Diego Dalot៕

Lee Grant

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]