ភ្នំពេញ៖ តារាសម្ដែងជើងចាស់ទាំង២រូប ពោលគឺអ្នកស្រី កែវ កល្យាណ និង អ្នកស្រី ប៉ែន សុផានី ត្រូវបានមហាជនចាំយ៉ាងច្បាស់ថា ជាមិត្តរួមអាជីពដ៏ល្អ និងមានទេពកោសល្យសម្ដែងយ៉ាងប៉ិនប្រសប់ ក្នុងវិស័យសិល្បៈមួយនេះ។

ចំពោះកេរ្តិ៍ឈ្មោះ របស់តារាទាំង២រូប ក៏បានដិតជាប់អារម្មណ៍របស់ ប្រិយមិត្ត អ្នកគាំទ្រ តាមរយៈស្នាដៃនៃការសម្ដែងជាច្រើន ។

អ្វីដែលកាន់តែចម្លែក និងអត់ទ្រាំមិនសរសើរមិនបាននោះ ទោះបីអ្នកស្រី កែវ កល្យាណ  ឈប់ប្រឡូកក្នុងវិស័យសិល្បៈ ដូចមិត្តសំណព្វ អ្នកស្រី ប៉ែន សុផានី ក៏ពិតមែន ប៉ុន្តែចំពោះមិត្តភាពរបស់ពួក គឺនៅតែល្អនឹងគ្នាមិនខុសកាលពីមុនឡើយ។ 

បើនិយាយពីសម្រស់តារាសម្ដែងចាស់វស្សាទាំង២រូបនេះវិញ ទោះបីមានវ័យកាន់តែទៅមុខក្ដី ក៏ពួកគេនៅតែអាចរក្សាសម្រស់ ឲ្យនៅក្មេង ស្រស់ស្អាត មិនឲ្យចាញ់គ្នានោះទេ ពិតជាគួរឲ្យសរសើរខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

កែវ កល្យាណ និងប៉ែន សុផានី
កែវ កល្យាណ និងប៉ែន សុផានី
កែវ កល្យាណ និងប៉ែន សុផានី
កែវ កល្យាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន សុផានី