ភ្នំពេញ៖ តារាសម្តែងវ័យក្មេង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ហាក់កំពុងតែទាញប្រជាប្រិយភាពពីសំណាក់មហាជនទូទាំងប្រទេស ជាមួយនឹងការបង្ហាញខ្លួនសម្តែងជាតួឯកក្នុងរឿងភាគផ្សេងៗ។

ដោយឡែក កាលពីម្សិលមិញនេះ តារាសម្តែងរូបស្រស់ម្នាក់នេះ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញនាង បង្ហោះសារលើបណ្តាញសង្គម និយាយរឿងតម្លៃសណ្ឋាគារដែលនាងគេង ពេលទៅដើរលេងនៅប្រទេសIceland ថា៖ “ទើបតែបូក ទឹកលុយ Hotel នៅ blue lagoon Iceland គេងមួយយប់អស់ ៤០០០$ជាង សំខាន់បីយប់ Hmmm ឯងស្មានថាមួយយប់ ៨០០$”។

យ៉ាងណាមិញ សម្រាប់សារទាំងនេះពិតជាធ្វើឲ្យមហាជន បើកភ្នែកធំៗព្រោះថា កញ្ញា ម៉ាក សែនសូនីតា ពិតជាមិនធម្មតានោះទេ ដែលរូបនាងគ្រាន់តែទៅដើរលេងសោះ នាងត្រូវចំណាយលុយគេងសណ្ឋាគារតម្លៃ សុទ្ធតែ៤០០០ដុល្លារក្នុងមួយយប់បែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
សារដែលតូតាបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា