ភ្នំពេញ ៖ អតីតពិធីការិនីអ្នកនាង អែនជី បានចាកឆ្ងាយពីសិល្បៈ ក៏ដូចជាមាតុភូមិកំណើត ព្រោះតែត្រូវតាមស្វាមីជាទីស្រលាញ់ ទៅរស់នៅក្រៅប្រទេស ដើម្បីសាងជីវិតគ្រួសារដ៏មានសុភមង្គលមួយ ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ អតីតពិធីការិនីស្រស់សោភារូបនេះ បាននាំកូនប្រុសស្រីរបស់ខ្លួន មកលេងកម្សាន្ត ក៏ដូចជាមកមើលមុខជំនួញរបស់ខ្លួន ក្នុងទឹកដីកំណើតផងដែរ។

យ៉ាងណាមិញ ចំពោះការមកលេងកម្សាន្តលើកនេះ យើងសង្កេតថា មិនឃើញមានវត្តមានស្វាមីរបស់ ពិធីការិនីពូកែសម្ដី អ្នកនាង អែនជី ចូលរួមដំណើរមកលេងកម្សាន្តជាមួយនាងទេ ដោយមានតែវត្តមានតារាស្រីរូបនេះ និងកូនៗតែប៉ុណ្ណោះ។

ទោះយ៉ាងណាក្ដី វត្តមានរបស់ពិធីការិនីរូបនេះ បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏មិននឹកស្មានថា ទោះស្ងាត់បាត់មុខពីវិថីសិល្បៈពិតមែន ក៏អ្នកម្ដាយសម័យថ្មីរូបនេះ នៅតែរក្សារូបសម្រស់ បានយ៉ាងស្រស់ស្អាតដដែលថែមទៀតផង ៕ 

អែនជី
កូនប្រុសស្រី អែនជី
ម្ដាយ និងកូនៗ អែនជី
កូនស្រី អែនជី
អែនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]