(ភ្នំពេញ)៖ តារាកំប្លែង នាយពែកមី ថ្មីៗនេះ បានបង្ហោះឃ្លីវីដេអូមួយ ដោយភ្ជាប់និងការសរសេររៀបរាប់ ពីជីវិតដ៏កំសត់របស់លោកយាយ វ័យ១០៦ឆ្នាំម្នាក់ ដែលគ្មានកូន-ចៅ នឹងមកស្នាក់នៅ ផ្ញើវាសនា នៅក្នុងវត្តមួយ ស្ថិតនៅខេត្តតាកែវ។ ក្នុងនោះនាយ ពែកមី ក៏បានលើកឡើងថា ក្រោយពេលទសន្សនាវីដេអូនេះ ធ្វើឲ្យអារម្មណ៍របស់នាយ ស្ទើរទប់ទឹកភ្នែកពុំបានឡើយ។

តារាកំប្លែងមានដើមកំណើត មកពីទឹកដីខេត្តស្វាយរៀងរូបនេះ បាននិយាយថា ដូនជី អូត អេត អាយុ១០៦ឆ្នាំ ស្នាក់នៅវត្តសីហរតនារាម ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានសាមណេរតូចៗ នាំលេងចាក់ទឹកដូង ពិតជាទិដ្ធភាពកម្រ បានជួបមែន។

នាយ ពែកមី បន្តថា ត្បិតដូនជីគ្មានកូនចៅ រស់ដោយសារបាយវត្តអស់ពេលដ៏យូរមកហើយ អ្វីដែលយើងមិននឹកស្មានដល់នោះ គឺនេនតូចៗជាកុមារកំព្រា ក្រីក្រ គ្មានទីពឹង ខ្លះគ្រាន់តែកើតមកភ្លាម ត្រូវម្តាយឪពុកបោះបង់ចោលជាដើម ពេលយើងឃើញកុមារជាសាមណេរ លេងជាមួយជីដូនយ៉ាងនេះ ហាក់បីដូចម្តាយប្រឡែងកូន ឬចៅ ឃើញហើយចង់ស្រក់ទឹកភ្នែក កាន់តែអាណិតថែមទៀត។

ជាមួយគ្នានេះ ក៏មានប្រភពបញ្ជាក់ដូចគ្នានឹង នាយពែកមី ថា លោកយាយវ័យអាយុ១០៦ឆ្នាំ បច្ចុប្បន្នពិតជាកំពុងស្នាក់នៅ វត្តខាងលើនេះពិតមែន។ មួយជីវិតនេះ លោកយាយគ្មានកូន គ្មានចៅឡើយ ហើយលោកយាយ គឺជាអ្នកលះបង់សាងនូវបុណ្យកុសល ដោយមិនប្រាថ្នារអ្វីមកវិញឡើយ។ ជាងនេះទៅទៀត អ្វីដែលកាន់តែពិសសេសនោះ គឺលោកយាយវ័យចំណាស់បែបនេះ ស្ទើរតែរកស្កូវមួយសរសៃរគ្មានផង។

សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូ មានរយៈពេលប្រមាណជាង២នាទី បង្ហាញពីសកម្មភាពរបស់លោកយាយ វ័យ១០៦ឆ្នាំ ដែលត្រូវបានសាមណេរនាំគ្នា ប្រឡែងលេងល្បែងចាក់ទឹកដូង ទាំងអស់គ្នា៖

នាយ​​​​ពែកមី
សាររបស់លោក
ដូនជីចាស់ជរា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី