ភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្ស៤ នាក់បានរងរបួសធ្ងន់ស្រាល ដោយសារតែ ម្ចាស់រថយន្ដកូរ៉ូឡាមួយគ្រឿង ដែលមាន ភាពស្រវឹងបានបើកបុកក្បាលរបាំងចែកទ្រូង ផ្លូវ រួចជ្រុលចង្កូតទៅបុកម៉ូតូអ្នកដំណើរមួយ គ្រឿង ដែលកំពុងជិះ ហើយ ក្រឡាប់ផ្ងារ ជើងតែម្ដងទៅ ។

យោងតាមសាក្សី ដែលបានឃើញហេតុ ការណ៍នេះ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ ខាងលើបានកើតឡើង កាលពីវេលាម៉ោង ១១ និង៥០នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ២៣០ សង្កាត់បឹង សាឡាង ខណ្ឌ ទួលគោក បណ្ដាលមកពីរថយន្ដកូរ៉ូឡាមួយ គ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2Q-2028 ។

យោងតាមសាក្សីខាងលើបានបន្ដថា មុន ពេលកើតហេតុ គេសង្កេតឃើញរថយន្ដកូរ៉ូ ឡាខាងលើ បើកបរដោយបុរស ម្នាក់ ឈ្មោះ ប៊ុន ហាក់ អាយុ២៦ឆ្នាំ ជាមន្ដ្រីកងរាជអាវុធ ហត្ថចល័ត រស់នៅសង្កាត់មិត្ដភាពក្រុងព្រះ សីហនុ ក្នុងភាពស្រវឹង អមដោយបុរសពីរ នាក់ផ្សេងទៀតជិះនៅក្នុងរថយន្ដបើកពី ជើងមកត្បូង តាមបណ្ដោយផ្លូវម៉ៅសេទុង លុះដល់ចំណុច កើតហេតុ ពោលដល់កែងផ្លូវ លេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក ក៏ជ្រុលទៅបុកក្បាលរបាំងចែកទ្រូង ផ្លូវ ហើយក៏ជ្រុលចង្កូតទៅបុកបុរសម្នាក់ កំពុងជិះម៉ូតូសង់ស៊េរីចាស់ ពាក់ស្លាកលេខ ក-១០៦៩បប១ រួចហើយរថយន្ដនេះ បាន ក្រឡាប់ផ្ងារជើង បណ្ដាលឱ្យរងរបួសធ្ងន់ ស្រាលទាំង៤នាក់ ។

យោងតាមសមត្ថកិច្ចខណ្ឌទួលគោកបាន ឱ្យដឹងថា ក្រោយពេលកើតហេតុ សមត្ថកិច្ច បានស្ទូចយករថយន្ដទៅរក្សាទុក ដើម្បីរង់ ចាំការដោះស្រាយបន្ដទៀត ខណៈដែលជន រងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

 

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]