ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងស្រីកញ្ញា ឱក សុគន្ធកញ្ញា ទើបតែបញ្ចេញនូវ MVបទចម្រៀងថ្មី សម្តែងជាមួយនឹងដៃគូចាស់លោក ខេមរៈ សិរីមន្ត ចំណងជើងថា «ម្ដងស្រលាញ់ម្ដងទុកចោល» កំពុងតែចាក់ដោតចិត្តនារីៗមានសង្សារ ប៉ុន្តែឯកាបេះដូងជាខ្លាំង។

បទថ្មី «ម្ដងស្រលាញ់ម្ដងទុកចោល»
បទថ្មី «ម្ដងស្រលាញ់ម្ដងទុកចោល»

ក្រោយពីស្តាប់នូវអត្ថន័យបទចម្រៀងនេះហើយ អាចនិយាយបានថា ពិតជាសោកសៅខ្លាំងមែនទែន ជាពិសេសគឺត្រូវជាមួយនឹងសាច់រឿងពិត របស់នារីៗមួយចំនួន ដែលតែងតែត្រូវបានសង្សារទុកចោល មិនរវល់ជាមួយគួរឲ្យអាណិត។

យ៉ាងណាមិញ បទចម្រៀងមួយបទនេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់មិត្តនារីៗ ហើយក៏ចង់បង្ហាញឲ្យបុរសៗបានដឹងថា ពេលខ្លះគួរឲ្យឆ្លៀតពេលវេលាណាមួយសម្រាប់កំដរនាង និងបង្ហាញឲ្យនាងបានដឹងថាអ្នកពិតជាស្រលាញ់នាង កុំចាំដល់ពេលនាងទៅបាត់ ទើបនឹកឃើញស្តាយក្រោយ៕

ចង់ដឹងថាយ៉ាងណា តោះមកទស្សនាទាំងអស់គ្នា៖

ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត