ភ្នំពេញ៖ ប្រឡូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំ ហើយក៏ធ្លាប់សម្តែងក្នុងខ្សែភាពយន្តរួមគ្នា តែអ្នកទាំងពីរ មាន សូនីតា និង ណាខុន គឺមិនដែលបានដើរជាតួឯកគូជាមួយគ្នាម្តងណាឡើយ។

កញ្ញា មាន សូនីតា បាននិយាយក្នុងកម្មវិធី Live Facebook ពិសេសរបស់រឿងភាគ «ផ្កាថ្ម» ថាកញ្ញាពិតជាពេញចិត្តចំពោះសាច់រឿងមួយនេះ ព្រោះរឿងនេះមានមានចំនុចគួរឲ្យចាប់អារម្មណ៍ច្រើនដោយកញ្ញាជឿជាក់ថា ទស្សនិកជននឹងពេញចិត្តនូវរឿងភាគមួយនេះ។ 

ឯលោក ណាខុន ក៏បានបញ្ជាក់ថានេះគឺជាលើកទី១ហើយសម្រាប់លោក ក្នុងការដើរជាតួឯកជាមួយកញ្ញា មាន សូនីតា ក៏ដូចជាសម្រាប់ទូរទស្សន៍ហង្សមាស ដែលលោករំពឹងថាខ្សែភាគយន្តល្អរួមជាមួយទូរទស្សន៍ដ៏ល្បីប្រាកដជាជោគជ័យសម្រាប់រឿងភាគមួយនេះ។

អ្នកទាំងពីរបានបន្ថែមផងដែរថា នឹងមានឈុតឆាកគ្រប់រសជាតិដែលនឹងត្រូវបង្ហាញជូនទស្សនិកជនទាំងអស់គ្នាក្នុងរឿងភាគ «ផ្កាថ្ម» នេះ។ 

ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនានឹងគាំទ្រទាំងអស់គ្នា ដែលនឹងចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕

ទស្សនាការនិយាយក្នុងកម្មវិធី Live Facebook ពិសេសដូចខាងក្រោម​នេះ៖

មាន សូនីតា និង ណាខុន ក្នុងរឿង «ផ្កាថ្ម»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាខុន