បរទេស៖ កំពូលតារាចម្រៀងប្រុសវ័យ២៤ឆ្នាំ Justin Beiber ត្រូវបានមហាជនដាក់នាមឲ្យថា ជាតារាប្រុសពូកែរាយមន្តស្នេហ៍ប្តូរសង្សារ ដូចជាប្តូរខោអាវ អាចចាប់ផ្តើមទំនាក់ទំនងស្នេហាប្រុសស្រីបានថ្មីរហូត។

ជាក់ស្តែង ក៏ដូចជាកាលពីមួយរយៈនេះ តារាប្រុស Justin Beiber ទើបតែចែកផ្លូវគ្នា ជាមួយនឹងអតីតសង្សារ នាង Selena Gomez មិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែប៉ុន្មានថ្ងៃក្រោយមក គេក៏ឃើញលោកទៅបង្កាត់ភ្លើងស្នេហ៍ចាស់ឡើងវិញ ជាមួយនឹងតារាម៉ូដែលស្រីនាង Hailey Baldwin ធ្វើប្រងើយ។

មិនតែប៉ុណ្ណោះ មួយរយៈថ្មីៗនេះ អ្នកទាំងពីរក៏ឧស្សាហ៍បណ្តើរគ្នាយ៉ាងត្រសងផ្អែមល្ហែម ដោយមិនខ្វល់ពីក្រសែភ្នែកអ្នកផង ថែមទៀតផង។

លើសពីនេះទៅទៀតនោះ កាលពីម្សិលមិញនេះ គូស្នេហ៍មួយគូនេះក៏បានបង្កការភ្ញាក់ផ្អើល ដល់គ្រប់គ្នាផងដែរ ដោយសារតែឡានសេរ៊ីទំនើបរបស់ Justin Beiber ។ នេះបើតាមការរាយការណ៍បានឲ្យដឹងថា កាលពីម្សិលមិញនេះ Justin Beiber បានដឹកតារាម៉ូដែលស្រី នាង Hailey Baldwin ដើរលេងកម្សាន្តជាមួយនឹង ឡានសេរ៊ីទំនើបម៉ាក Mercedes Benz របស់លោក។

ប៉ុន្តែមិនថាយ៉ាងណា ខណៈកំពុងជិះយ៉ាងត្រសងស្រាប់តែជួបបញ្ហា រថយន្តទំនើបរបស់Justin ក៏បានខូចនៅចំកណ្តាលផ្លូវប្រសព្វ នៅក្នុងតំបន់ Hamptons។ បន្ថែមពីនេះ ក្រោយពីឡានរបស់ពួកគេមានបញ្ហាភ្លាម Justin និង Hailey ហាក់ដូចជាមានការធុញទ្រាន់ និងក្រពុលមុខជាខ្លាំង ដោយសារតែឡានរបស់ពួកគេបានបិទផ្លូវ ធ្វើឲ្យស្ទះចរាចរណ៍ រហូតដល់ថ្នាក់ប៉ូលីសបង្ខំចិត្តចេញមកធ្វើការអន្តរាគមន៍តែម្តង៕  

Justin Beiber និង Hailey Baldwin
Justinខូចឡានកណ្តាលផ្លូវ
Justinខូចឡានកណ្តាលផ្លូវ
Hailey Baldwin
Justinខូចឡានកណ្តាលផ្លូវ
Justinខូចឡានកណ្តាលផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]