ថៃ៖កំពូលតារាសម្តែងប្រុសដ៏ល្បី ប្រចាំប្រទេសថៃទាំងពីរ លោក Boy Pakorn និង Nine Naphat ជាតារាដែល មានអ្នកគាំទ្រច្រើនមិនចាញ់គ្នានោះទេ មួយវិញទៀតអ្នកទាំងពីរ ក៏សុទ្ធតែមិនទាន់មានអ្នកគ្រងបេះដូងដូចគ្នាដែរ។

ក្នុងនោះដែរ តារាសម្តែង ទាំងពីររូបនេះ កំពុងតែធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរ ស្រលាញ់តារាសម្តែងកូរ៉េ កញ្ញា Son Ye Jin ដូចគ្នា រហូតដល់ថ្នាក់នាំគ្នាកាត់.តរូបភាពរបស់លោក នៅក្នុងរូបភាពផ្សព្វផ្សាយភាពយន្តកូរ៉េ «Be With You» ដោយអ្នកទាំងពីរ បានកាត់រូបមុខតារាសម្តែងប្រុសនោះចេញ ហើយដាក់រូបភាពរបស់លោកចូលវិញ។

ដោយបន្ទាប់ពីអ្នកទាំងពីរ បានបង្ហោះរូបភាពទាំងនេះ បានធ្វើឲ្យ អ្នកគាំទ្រ របស់អ្នកទាំងពីរមានការអស់សំណើចយ៉ាងខ្លាំង ដោយមិននឹកស្មានថា អ្នកទាំងពីរ ធ្វើការប្រកួតគ្នា ដោយសារការកាត់.តរូបភាពបែបនេះសោះឡើយ៕

ចង់ជ្រាបកាន់តែច្បាស់ តោះមកមើលរូបភាពខាងទាំងអស់គ្នា៖ 

រូបភាពកាត់.ត
រូបភាពកាត់.ត
រូបភាពកាត់.ត
Boy Pakorn
Nine Naphat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]