សព្វថ្ងៃនេះមាន ស្រ្តីច្រើនចង់បាន នៅដើមទ្រូង ដ៏ធំនិងស្រស់ស្អាត ដោយហ៊ានចំណាយ ប្រាក់អស់ជាច្រើន។ ប៉ុន្តែមានស្រ្តី មួយចំនួន សុខចិត្តធ្វើការ វះកាត់ ដើម្បីឲ្យមាន សុដនធំ មិនបានគិត ដល់ការប៉ះពាល់ដល់ អាយុជីវិតទៅ ថ្ងៃមុខឡើយ។

ត្រឹមត្រូវណាស់ សុដនគឺជា ផ្នែកមួយដ៏ស្រស់ ស្អាតបំផុត សំរាប់រាងកាយ របស់ស្រ្តីគ្រប់រូប ជាពិសេសគឺមាន ភាពទាក់ទាញ ធ្វើឲ្យបុរសជា ច្រើនលង់ស្នេហ៍ ថ្ងៃនេះខ្មែរឡូត សូមលើកយក នូវវិធីសាស្រ្ត ដ៏សាមញ្ញបែប ធម្មជាតិដែលធ្វើ ឲ្យសុដនធំ និងមានសុខភាពល្អ។ មានចំនួន ៧ ចំណុចលើក មកបង្ហាញ ជូនមិត្តៗនារី ដែលមិនចង ធ្វើការវះកាត់ ដែលមានដូច ខាងក្រោម៖

១. ការសិក្សា ស្រាវជ្រាវព្រោះ មុនពេលចង់ បាននៅសុដន ធំថាតើយើង ត្រូវថែរក្សា វាបែបណា ដើម្បីឲ្យវាមាន សភាពលូតលាស់ ធំជាងមុន។

២. ភេសជ្ជៈ គឺយើងត្រូវញ៉ាំ នៅទឹកផ្លែឈើល្ហុង និងទឹកដោះគោ ជារៀងរាល់ថ្ងៃ។ ព្រោះវាមាន វីតាមីននៅក្នុងនោះ អាចញ៉ាំល្ហុង ក៏បានដែល វាក៏អាចជួយ ឲ្យសុដន មានសភាពធំ ជាងមុនផងដែរ។

៣. ការហាត់ប្រាណ ជារៀងរាល់ ថ្ងៃក៏អាចធ្វើឲ្យ ដើមទ្រូងមាន ភាពលូតលាស់ ជាងមុនដូចគ្នា។ ព្រោះវាអាចជួយ ពង្រីកកោសិកា នៃសុដន។

៤. យើងអាចប្រើ នៅថ្នាំរុក្ខជាតិផ្សេងៗ ក៏បានដែល វាក៏អាចបន្ថែម ឲ្យយើងមាន សភាពប្រែនៃ ទំហំសុដន ក្រោយរយៈពេល តែ ២ ទៅ ៣ ខែ និងឃើញ លទ្ធផល។

៥. បរិភោគអាហារដែល មានជាតិប្រតេអ៊ីន ឲ្យបានច្រើន មានដូចជា ស៊ុត ត្រី សាច់មាន់ សណ្តែក និងលេបនៅថ្នាំ គ្រាប់វីតាមីន បន្ថែមទៀត។ ទាំងនេះក៏អាចជួយ ឲ្យសុដនមាន សភាពធំជាង មុនដូចគ្នា។

៦. ប្រើប្រាស់នៅ ក្រេមលាបបំប៉ន និងជំនួយដើម ទ្រូងបន្ថែម នោះក៏អាចធ្វើឲ្យសុដន មានភាពស្រស់ស្អាត មួយកំរិតទៀត។

៧. ត្រូវចេះអត់ធ្មត់ រង់ចាំមើលលទ្ធផល កុំមានការបោះ បង់ចោល។ ព្រោះប្រសិន យើងមិនចេះអត់ ធ្មត់ក៏គ្មានលទ្ធផលដែរ។

សូមប្រិយមិត្ត ជ្រើសយកនូវ វិធីសាស្រ្ត ខាងលើនេះមក អនុវត្តន៍ចុះ ជឿជាក់ថា និងបានលទ្ធផល ជាក់ជាមិនខាន។

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]