ថៃ៖ ជារឿងមួយ ដែលត្រេកអរបំផុត នៅរាត្រី ថ្ងៃទី២ ខែ កក្កដា ក្រុមកីឡាករ១៣នាក់ ដែលបាត់ក្នុងរូងភ្នំ អស់រយៈពេលប៉ុន្មានថ្ងៃ ពេលនេះ បានរកឃើញហើយ នៅកន្លែងចម្ងាយ ៤០០ ម៉ែត្រពី ផាតាយ៉ា នេះបើតាម វេបសាយថៃដ៏ធំ Thairath បានធ្វើការ Live កាលពីប៉ុន្មាននាទីមុន។

នៅពេលនេះដែរ ក្មេងៗទាំងនោះ កំពុងតែសង្រ្គោះ នៅក្នុងរូងភ្នំ ព្រោះថា ពេលនេះ ពួកគេ មានសភាពអស់កម្លាំង និងមិនអាចនិយាយបានអ្វីទាំងអស់ ទាក់ទងពីរឿងគ្រប់យ៉ាង។ ជាពិសេស សូម្បីតែ ក្រុមគ្រួសារ និងបងប្អូន ក៏មិនទាន់មានឱកាស បានជួប និងនិយាយជាមួយ កូនៗរបស់ពួកគេ នៅឡើយ។ 

ដំណឹងបន្តបន្ទាប់ទៀត ខ្មែរឡូត នឹងធ្វើការផ្សាយជូន នៅថ្ងៃស្អែក ឲ្យប្រិយមិត្ត បានជ្រាបកាន់តែលម្អិត៕

ក្រុមកីឡាករ១៣នាក់
សកម្មភាព រករកក្រុមកីឡាករ១៣នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]