បើមើលទៅដើមឈើ វាហាក់ដូចជាភាវរស់ដែលរស់នៅដោយឯករាជ្យ គ្មានទំនាក់ទំនងគ្នាជាមួយដើមឈើគ្នាឯងឡើយ តែដីដែលនៅក្រោមជើងយើង បានបញ្ជាក់រឿងរ៉ាវខុសគ្នាស្រឡះ។

រូបតំណាងដើមឈើនានា

តាមពិតដើមឈើមានវិធី សន្ទនាគ្នា ដោះដូរធនធានគ្នា ព្រមទាំងធ្វើសង្គ្រាម ចំពោះគ្នាទៅវិញទៅមកដោយសម្ងាត់ទៀតផង។ 

រូបតំណាងឬសឈើធ្វើសកម្មភាពក្រោមដី

ពួកវាធ្វើរឿងទាំងនេះដោយប្រើបណ្តាញផ្សិត ដែលដុះជុំវិញ និងក្នុងឬសឈើ។ ផ្សិតទាំងនោះផ្តល់ឱ្យដើមឈើនូវសារធាតុចិញ្ចឹម ហើយទទួលបានជាតិស្ករមកវិញ។

រូបតំណាងឬសឈើ និងផ្សិតដោះដូរគ្នា

ថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានរកឃើញថា ទំនាក់ទំនងនេះមានលក្ខណៈស៊ីជម្រៅឆ្ងាយជាងការគិតដំបូងរបស់យើងទៅទៀត។ តាមរយៈការភ្ជាប់បណ្តាញផ្សិត ដើមឈើអាចចែករំលែកធនធានឱ្យគ្នាទៅវិញទៅមក ដែលគេឱ្យឈ្មោះថា បណ្តាញឈើក្នុងព្រៃ (Wood Wide Web)។ 

រូបតំណាងបណ្តាញឈើក្នុងព្រៃ

ដើមឈើចាស់ជាងគេ (ឬដើមឈើមេ) ប្រើបណ្តាញផ្សិតនេះក្នុងការផ្គត់ផ្គង់ជាតិស្ករ ដល់កូនរុក្ខជាតិដែលនៅក្នុងម្លប់ដើម្បីមានឱកាសរស់ខ្ពស់។ ចំណែកដើមឈើដែលឈឺ ឬ ជិតងាប់ អាចបោះបង់ធនធានរបស់ខ្លួនទៅក្នុងបណ្តាញនេះ ដែលក្រោយមកត្រូវបានស្រូបដោយដើមឈើសុខភាពល្អៗដែលនៅក្បែរនោះ។

រូបតំណាងដើមឈើមេ ផ្គត់ផ្គង់ជាតិស្ករដល់កូនរុក្ខជាតិ
រូបតំណាងដើមឈើមេ

លើសពីនេះ រុក្ខជាតិក៏ប្រើផ្សិតដើម្បីផ្ញើសារប្រាប់រុក្ខជាតិផ្សេងផងដែរ។ បើមានសត្វល្អិតមកយាយីរុក្ខជាតិមួយ រុក្ខជាតិនោះនឹងបញ្ចេញសញ្ញាគីមីតាមរយៈឬស ដើម្បីដាស់តឿនឱ្យរុក្ខជាតិក្បែរខាងបង្កើនកម្រិតការពារខ្លួន។

រូបតំណាងដើមឈើផ្តល់សញ្ញា ឱ្យដើមឈើផ្សេងការពារខ្លួន

ប៉ុន្តែមិនខុសពីបណ្តាញអ៊ីនធើណិតទេ បណ្តាញឈើក្នុងព្រៃក៏មានចំណុចអាក្រក់ដែរ។ ផ្កាអរគីដេខ្លះលួចចូល (hack) ប្រព័ន្ធនេះដើម្បីលួចធនធានពីដើមឈើដែលនៅជិត។

រូបតំណាងផ្កាអរគីដេ កំពុងលួចធនធានពីដើមឈើផ្សេង
រូបតំណាងផ្កាអរគីដេ

ចំណែកពូជដើមឈើផ្សេងទៀតដូចជា វ៉លណាត់ខ្មៅ (Black Walnut) បញ្ចេញសារធាតុពុលតាមរយៈបណ្តាញនេះ ដើម្បីបំផ្លាញគូសត្រូវរបស់ខ្លួន។ 

រូបតំណាងដើមវ៉លណាត់ខ្មៅ បំពុលដើមឈើក្បែរខាង
រូបតំណាងដើម និង ផ្លែវ៉លណាត់

យើងទុកឧក្រិដ្ឋកម្មទាក់ទងនឹងដើមឈើមួយឡែកសិន ខណៈអ្នកវិទ្យាសាស្រ្តកំពុងពិភាក្សាដេញដោលគ្នា ពីមូលហេតុដែលរុក្ខជាតិបញ្ចេញឥរិយាបថចេះគិតដល់ប្រយោជន៍គ្នាដូច្នេះ ដោយបង្កើតបានជាសហគមន៍ ដែលរីកលូតលាស់ល្អ។ 

រូបតំណាងអ្នកវិទ្យាសាស្រ្តពិភាក្សាដេញដោល

បើអ្នកទៅក្នុងព្រៃ ឬកន្លែងមានដើមឈើច្រើនលើកក្រោយ អ្នកប្រហែលជាគិតថាដើមឈើជាផ្នែកមួយនៃ មហាសរីរាង្គដែលកំពុងធ្វើសកម្មភាពសន្ទនាគ្នា ផ្លាស់ប្តូរព័ត៌មានគ្នា ផ្តល់អាហារឱ្យគ្នា និងច្បាំងគ្នា នៅក្រោមជើងរបស់អ្នក៕     

រូបតំណាងសហគមន៍ក្រោមដី ដែលជួយគ្នារីកលូតលាស់

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]