ភ្នំពេញ៖ ក្រោយរៀបការសាងគ្រួសារជាមួយភរិយារូបស្រស់ តារាចម្រៀងប្រចាំផលិតកម្មថោនលោក កែវ វាសនា តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយប្រពន្ធកូន ជាហេតុធ្វើអ្នកគាំទ្រ កាន់តែស្រលាញ់ចូលចិត្ត លោក ទ្វេដង។

ជាក់ស្ដែងអ្វីដែលប្លែកចិត្តនោះ កាលពីម្សិលមិញនេះដែរ ម្ចាស់បទ «កុលាបពុលដី» រូបនេះបែរជាដាច់ចិត្តបោះសម្ដីយ៉ាងក្រៀមក្រំ ហាក់ដូចជាមានទុក្ខសោកខ្លាំង ដែលមិនអាចឲ្យគេដឹងបាន ដោយលោកបានពោលចំៗថា៖ « រឿងពិតនៅពីក្រោយខ្នងខ្ញុំមិនល្អមើលដូចអ្វីដែលគ្រប់គ្នាឃើញទេ»។

សារដ៏ខ្លីដែលពោរពេញដោយរយលានអត្ថន័យនេះ បានធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកលេងបណ្ដាញសង្គម កើតក្ដីចម្ងល់ ព្រួយបារម្ភពីលោកជាខ្លាំង ព្រោះកន្លងមកលោកប៉ាវ័យក្មេងរូបនេះ មិនងាយបង្ហើបពីទុក្ខព្រួយដូច្នេះនោះទេ ទាំងបច្ចុប្បន្ន លោកមានគ្រប់យ៉ាង មិនថា វីឡា និង រថយន្តទំនើប។

យ៉ាងណាមិញ លោកក៏មិនបានបញ្ជាក់ច្បាស់ថា ខ្លួនលោកផ្ទាល់មានបញ្ហាអ្វីឲ្យប្រាកដឡើយ ព្រោះមានតែសាមីខ្លួនម្នាក់ប៉ុណ្ណោះ ដែលអាចស្រាយចម្ងល់ដ៏រសើបមួយនេះបាន៕

កែវ វាសនា
កែវ វាសនា
កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា