ភ្នំពេញ៖ រង្វាន់ពិត! ឈ្នះពិត! ពិតជាច្រើន! សូមរីករាយជាមួយអតិថិជនដែលមានសំណាងកាលពីសប្តាហ៍ទី ១ !!! ហើយពេលនេះ អតិថិជនមហាសំណាងសប្តាហ៍ទី ២ ក៏ត្រូវបានបង្ហាញមុខដែរ។ ដោយមានការចូលរួមចាប់ឆ្នោតផ្សងសំណាងពីកញ្ញា ឱក សុគន្ធកញ្ញា ដែលជាតំណាងផលិតផលសាមសុង យើងសូមអបអរសាទរអតិថិជនដែលឈ្នះមហារង្វាន់សំរាប់សប្តាហ៍នេះ។ 

រង្វាន់ធំគឺ ម៉ូតូ Honda ZoomerX ១ គ្រឿងត្រូវបានទៅឈ្មោះ ឡាយ គីមមាន មកពីខេត្ត កំពត។ សម្រាប់រង្វាន់នេះ យើងក៏សូមចូលរូមរីករាយជាមួយម្ចាស់ហាងលក់ទូរស័ព្ទ ច័ន្ទ រៈ ផងដែរ ដែលជាហាងលក់ទូរសព្ទ័មហាសំណាងទៅអ្នកឈ្នះដោយទទួលបានរង្វាន់ Galaxy S9+ 64GB មួយរង្វាន់ផងដែរ។ រង្វាន់ទី ២ គឺ Galaxy S9+ 64GB ត្រូវបានទៅលើឈ្មោះ សួន បុត្រវណ្ណារ៉ុង មកពីក្រុង ភ្នំពេញ។

នៅក្នុងឱកាសចាប់ឆ្នោតផ្សងមហាសំណាងជូនដល់អតិថិជនរបស់ក្រុមហ៊ុនសាមសុងកញ្ញា ឱក សុគន្ធកញ្ញា ដែលជាកំពូលតារាចំរៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា និងជាតំណាងផលិតផលសាមសុងបាននិយាយថា៖ «ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលក្រុមហ៊ុនសាមសុងបានអញ្ជើញនាងខ្ងុំជាកិត្តិយសដើម្បីធ្វើការផ្តល់មហាសំណាងដល់អតិថិជនហើយចំពោះរូបនាងខ្ងុំផ្ទាល់ក៏រីករាយជាមួយសាមសុង Galaxy S9/S9+ ផងដែរ ពិសេសជាមួយនឹងគុណភាពរបស់កាមេរ៉ាមុខ-ក្រោយ និងកម្មវិធី AR Emoji ។ ចំណុចពិសេសទាំង ២ នេះផ្តល់នូវភាពរីករាយតាមរយៈរួបភាពស្អាតៗ វីដេអូឡូយៗ ដើម្បី ងាយស្រួលក្នុងការចែករំលែក ទៅកាន់ហ្វេនតាមបណ្តេញទំនាក់ទំនងសង្គមនានា»

ចំណែកឯលោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

«ក្នុងឱកាសប្រគល់រង្វាន់ធំម៉ូតូ Honda ZoomerX និង Samsung Galaxy S9/S9+ 64GB ជូនអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ទី ​១ ហើយក៏បានធ្វើការថ្លែងអំណរគុណដល់ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន និងអាជីវករទាំងអស់ចំពោះផលិតផលសាមសុង ហើយក្រុមហ៊ុនក៏នឹងសន្យាបន្តផ្តល់ជូននូវផលប្រយោជន៍ផ្សេងៗ និងភាពរីករាយក្នុងការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក៏សូមចូលរួមអមអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី២នេះផងដែរ »។

សូមរម្លឹកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី ២ របស់កម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9|S9+ ក្នុងចំណោមឱកាសចំនួន ៦ ដងរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធី A1 Concert ផ្សាយផ្ទាល់ពីទូរទស្សន៏ MYTV ។ ដូច្នោះអតិថិជន ទាំងអស់នៅតែមានសំណាងឈ្នះមហារង្វាន់ពីសាមសុងមានដូចជា ម៉ូតូ Honda Zoomer X ទូរស័ព្ទ Samsung Galaxy S9+ទូរស័ព្ទ Samsung Galaxy J6 ទូរទស្សន៏ Samsung TV 32” និង ធុងបាស Harman Speaker ។ ហើយនូវមានរង្វាន់បន្ថែមចំពោះអតិថិជន ភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជាការបញ្ចុះតម្លៃ $ 50 ធុងបាស JBL ឆ្នាំងសាក Wireless ស្រោមទូរស័ព្ទ LED និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ខាងក្រោមជាឈ្មោះម្ចាស់សំណាងសប្តាហ៍ទី ២ ក្នុងកម្មវិធី «ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់» របស់ Samsung Galaxy S9|S9+៖

១/ រង្វាន់ម៉ូតូ Honda Zoomer X ១ គ្រឿងបានទៅលើឈ្មោះ ឡាយ គីមមាន។

២/ រង្វាន់ទូរស័ព្ទ Samsung Galaxy S9+ ១ គ្រឿង បានទៅលើឈ្មោះ សួន បុត្រវណ្ណារ៉ុង។

៣/ រង្វាន់ Samsung Galaxy J6 ២ គ្រឿងបានទៅលើឈ្មោះ តូច រ៉ាមី និង ឈ្មោះ សា រឿន។

៤/ រង្វាន់ទូរទស្សន៏ Samsung TV 32” ៣ គ្រឿងបានទៅលើឈ្មោះ សុខ ចន្ធូ ឈ្មោះ ថាំង សុថ្តាវី និងឈ្មោះ ប៉ែន សុលៀង។

៥/ រង្វាន់ធុងបាស Harman Speaker ៥ គ្រឿង បានទៅលើឈ្មោះ អឿន សាឡន ឈ្មោះ ស៊ឹង សុភាព ឈ្មោះ ជួប សំណាង ឈ្មោះ លាស់ ស្មាន និង ឈ្មោះ ឡឹប សុខណាន ៕

ការចាប់រង្វាន់ផ្តល់សំណាងឱ្យអតិថិជន
ការចាប់រង្វាន់ផ្តល់សំណាងឱ្យអតិថិជន
ការចាប់រង្វាន់ផ្តល់សំណាងឱ្យអតិថិជន
ការចាប់រង្វាន់ផ្តល់សំណាងឱ្យអតិថិជន
ការផ្តល់រង្វាន់ឱ្យអតិថិជន
ការផ្តល់រង្វាន់ឱ្យអតិថិជន
ការផ្តល់រង្វាន់ឱ្យអតិថិជន
កញ្ញា ឱក សុគន្ធកញ្ញា ក្នុងកម្មវិធីចាប់រង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]