ភ្នំពេញ ៖ មានលិខិតរិះគន់មួយ ពីប្រជា ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេ រិក ចំពោះការថតរូបរបស់ស្រីស្អាតសាច់ស ខ្ចី ដែលបានថតទៅឱបនែបនិត និងអង្គុយពី លើរូបចម្លាក់ព្រះបាទ ជ័យវរ្ម័នទី៧ ហើយ រូបថតទាំងនេះ ត្រូវបានរូបនាងបានបង្ហោះ ដាក់ក្នុងបណ្ដាញទំនាក់ទំនងសង្គម ហៅថា ហ្វេសប៊ុករបស់ខ្លួន ។

ខាងក្រោមនេះ គឺជាអត្ថន័យដែលប្រជា ពលរដ្ឋរូបនេះ ផ្ញើមកកាន់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល ហើយយើងខ្ញុំសូមធ្វើការ បកប្រែក្រៅផ្លូវការដូចខាងក្រោម ៖
បច្ចុប្បន្ននេះ ខ្ញុំបាទកំពុងរស់នៅ និង សិក្សា ក្នុងសហរដ្ឋអាមេរិក ហើយខ្ញុំតែងតែ បើកមើលគេហទំព័រដើមអម្ពិល ជាប្រចាំ ថ្ងៃ ។ ព័ត៌មានទាន់ហេតុការណ៍បំផុតដែល គេហទំព័រដើមអម្ពិលនាំទៅកាន់អ្នកអាន ទាំងក្នុង និងក្រៅប្រទេស តែងតែផ្ដល់ព័ត៌ មានទាន់ហេតុការណ៍ ពីស្រុកទេសរបស់ យើង ហើយខ្ញុំចូលចិត្ដមើលវា ខ្លាំងណាស់។

ថ្ងៃនេះខ្ញុំចង់បង្ហាញ រូបថតមួយចំនួន ដែលស្រីស្អាតម្នាក់ បានអង្គុយលើរូបចម្លាក់ ព្រះបាទជ័យវរ្ម័នទី៧ ហើយខ្ញុំបានឃើញរូប ភាពទាំងនេះដោយចៃដន្យ នៅក្នុង ហ្វេសប៊ុក ឈ្មោះ Sa Anyta ។ ជាដំបូងវាធ្វើឱ្យខ្ញុំភ្ញាក់ ផ្អើលខ្លាំងណាស់ ដោយសារតែអតីតព្រះ មហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ គឺជា ព្រះមហាក្សត្រ ដែលល្អ អស្ចារ្យសម្រាប់ពួក យើង និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលពួកគេបានប្រតិបត្ដិ និងតែងតែគោរព ព្រះអង្គ ។ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋ ខ្មែរមួយរូប ខ្ញុំមានការសោកស្ដាយណាស់ នៅពេលឃើញរូបភាពទាំងនេះ។នាងជាស្រី ស្អាត ប៉ុន្ដែ នាងមិនដឹងពីសារៈសំខាន់ប៉ុណ្ណា របស់វប្បធម៌ខ្មែរយើង និងប្រពៃណី។ ជាង នេះទៅទៀត វាពិតជាមិនត្រឹមត្រូវសម្រាប់ ជីដូនជីតារបស់យើង ដែលបានកសាងអាណា ចក្រខ្មែរ។ ពួកគេលះបង់អាយុជីវិត និងទឹក ចិត្ដ ដើម្បីកសាងរូបចម្លាក់ ប្រាសាទ វប្បធម៌ និងប្រពៃណីទាំងនេះដើម្បីទុកជូនក្មេងជំនាន់ ក្រោយ ។ ជីដូនជីតារបស់យើងគិតថា ក្មេងៗ ជំនាន់ក្រោយ និងជួយថែរក្សាកេរមរតក ដែលបន្សល់ទុក ប៉ុន្ដែ ផ្ទុយទៅវិញក្មេងជំនាន់ ក្រោយដូចជា រូបនាងនេះបានថែរក្សាមរតក ជារបស់លេងកំសាន្ដ ដើម្បីបង្ហាញពីភាព ស៊ិចស៊ីរបស់នាងទៅវិញ ។ ខ្ញុំសូមស្នើឱ្យរូប នាងលុបចោលរូបភាពទាំងនេះ ចេញពីហ្វេស ប៊ុករបស់ខ្លួន ហើយនិយាយសុំទោសដល់ ជាតិទាំងមូល និងជីដូនជីតារបស់យើង ៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]