ភ្នំពេញ៖ មួយរយៈចុងក្រោយនេះគេសម្គាល់ឃើញថា តារាសម្តែងស្រី ម៉ាក សែនសូនីតា ហាក់ដូចជាមានសន្ទុះឡើងកូដខ្លាំង ជាមួយការងារសិល្បៈ ក្នុងការថតស្ពត រឿងភាគ ឬខ្សែភាពយន្តធំៗ  ដែលនាងតែងតែក្តាប់បានតំណែងជាតួឯកស្រីក្នុងរឿងជាញឹកញាប់។

ជាក់ស្ដែង កំពុងតែជោគជ័យលើការងារសិល្បៈ តារាសម្ដែងស្រីល្បីមុខដូចកូនកាត់រូបនេះ ឆ្លៀតបន្ថែមរបររកស៊ី ជាថៅកែស្រីហាង «ផែសមុទ្រ» ដែលជាប្រភពចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ថែមទៀត។

ងាកចាប់អារម្មណ៍ពីជីវិតឯកជនរបស់នាងវិញ ត្រូវបានគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ពីការរស់យ៉ាងសម្បូរបែប ជាមួយការប្រើប្រាស់របស់ប្រ៊េនៗថ្លៃៗ មិនថាឡាន គ្រឿងអលង្ការ សម្ភារៈនិយម និងសម្លៀកបំពាក់ដែលមានច្រើនឈុត សឹងតែគ្រប់ម៉ូតគ្រប់ម៉ាកតែម្ដង។ ជាពិសេសរាល់ពេលទំនេរ ក្រមុំរូបស្រស់នេះតែងតែជះលុយរាប់រយពាន់ដុល្លារ ដើម្បីធ្វើដំណើរកម្សាន្ត ទាំងក្នុងនិងក្រៅប្រទេស យ៉ាងមានក្ដីសុខ ទៀតផង។

ទាំងនេះអាចបញ្ជាក់បានយ៉ាងច្បាស់ណាស់ថា ជីវិតរស់នៅប្រចាំថ្ងៃរបស់តារាស្រី កញ្ញា ម៉ាក សែនសូនីតា ពិតជាហាយសូ ទំនើបខ្លាំង មិនចាញ់តារាក្រៅប្រទេសមួយចំនួននោះទេ ៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនារូបភាពទាំងអស់គ្នា៖

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា